ត្រឹម១ថ្ងៃ មានអ្នកបង្កើតផេក ឆន សុវណ្ណរាជ ក្លែងក្លាយ ជិត ១០០ ផេក
- 2019-05-17 02:59:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម១ថ្ងៃ មានអ្នកបង្កើតផេក ឆន សុវណ្ណរាជ ក្លែងក្លាយ ជិត ១០០ ផេក
ចន្លោះមិនឃើញ
ក្នុងមួយថ្ងៃ ពោលគឺថ្ងៃទី១៦ ខែឧសភាម្សិលមិញនេះ មាន Page ទើបបង្កើតថ្មី និង Page ចាស់ដែលប្តូរឈ្មោះមកជា ឆន សុវណ្ណរាជ ជិត១០០ ផេក។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញខាងបណ្ដាញសង្គមហ្វេសប៊ុកមួយរូប។
អ្នកជំនាញរូបនោះ បាននិយាយថា៖ "កាលពីថ្ងៃម្សិលមិញ ឃើញមានផេកដូរឈ្មោះ និងផេកថ្មីទើបបង្កើតដាក់ឈ្មោះឆន សុវណ្ណរាជ ច្រើនមែនទែន គឺដល់ទៅជិត ១០០ផេក។ ផេកក្លែងក្លាយទាំងនោះ បានបង្ហោះរឿងស្រដៀងៗគ្នា លក្ខណៈដ្រាម៉ា ខកចិត្តដែលឱក សុគន្ធកញ្ញា រៀបការ។ ពួកគេឆ្លៀតឱកាសយក Like ពេលនេះ ហើយថ្ងៃក្រោយនឹងប្ដូរឈ្មោះផេក យកទៅលក់អនឡាញ ព្រោះឱកាសបែបនេះ ចំនួន Like កើនលឿនណាស់ ដោយសារតែអ្នកលេងហ្វេសប៊ុកមួយចំនួន ឲ្យតែឃើញ ដឹងតែចុច Like ដោយអត់បានពិនិត្យថាជាផេកពិត ឬក្លែងក្លាយ"។
អ្នកជំនាញដដែល បញ្ជាក់ថា ក្នុងចំណោមផេកក្លែងក្លាយទាំងនោះ មានផេកខ្លះ កើនអ្នក Like ដល់ទៅរាប់ម៉ឺន ត្រឹមរយៈពេល ១ថ្ងៃដំបូងប៉ុណ្ណោះ។
បន្ថែមលើនេះ អ្នកជំនាញមិនបញ្ចេញឈ្មោះខាងលើ ក៏បានឲ្យដឹងដែរថា បើលោក ឆន សុវណ្ណរាជ ដែលជាម្ចាស់ផេកពិតប្រាកដ ធ្វើការ Report ទៅហ្វេសប៊ុក នោះហ្វេសប៊ុកនឹងលុបផេកក្លែងក្លាយទាំងនោះចោល ហើយនឹងយកហ្វេន (អ្នក Like) ផេកក្លាយក្លែងទាំងនោះ មក merge បញ្ចូលគ្នា ឲ្យទៅផេកផ្លូវការរបស់ឆន សុវណ្ណរាជ។
អ្នកជំនាញដដែលបញ្ជាក់ថា កាលពីមុន លោកក៏ធ្លាប់ជួយធ្វើរឿងនេះឲ្យតារាល្បីៗផងដែរ ដូចជា លោក ទេព រិនដារ៉ូ អ្នកនាងសុខ សុម៉ាវត្តី និងកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ផងដែរ ដោយយកហ្វេនពីផេកក្លែយក្លាយទាំងអស់ មកដាក់បញ្ចូលឲ្យផេកផ្លូវការរបស់ម្ចាស់ដើមវិញ៕