១បទ​របស់​លោក​ព្រាប សុវត្ថិ ក្លាយជា​បទ​ដែល​មាន​អ្នក​មើល​ច្រើនជាងគេ​លើ YouTube រស្មីហង្សមាស

  • 2019-05-19 09:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចម្រៀង​មួយបទ​របស់​លោក​ ព្រាប សុវត្ថិ គឺបទ "សង្សារមួយខែពីរខែ" បាន​វ៉ា​ដាច់​បទ​ "គេមិនស្រលាញ់យើងទេ" របស់​លោក​ហ្សូណូ ក្លាយជា​បទ​ចម្រៀង​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​លើ Channel YouTube របស់​ផលិត​កម្មរស្មីហង្សមាស។

លោក ព្រាប សុវត្ថិ ច្រៀង​លើ​ឆាក​តន្រ្ដី នា​ពេល​កន្លងមក

គិត​ត្រឹម​ថ្ងៃទី១៩ ខែឧសភានេះ បទ "សង្សារ​មួយខែ​ពីរខែ" (OFFICIAL AUDIO) មាន​អ្នក​ចូល​ទស្សនា ជាង ២៧លាន ៤០ម៉ឺន​ដង ខណៈ​បទ​ "គេ​មិន​ស្រលាញ់​យើងទេ" ដែល​ឈរ​លេខ១ មួយរយៈ​មក​ហើយ​នោះ មាន​ views ជាង ២៧លាន ៣០ម៉ឺនដង។

សូមបញ្ជាក់ថា បទ "សង្សារ​មួយខែពីរខែ" ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង ដោយ​លោក អ៊ីនុ និង​និពន្ធ​បទភ្លេង & សម្រួល​តន្រ្ដី ដោយ​ ចក់។ បទនេះ ត្រូវ​បាន​ upload ចូល Channel YouTube "Rasmey Hang Meas" កាលពី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ពោល​គឺ​មាន​រយៈពេល ៦ខែគត់ គិត​ត្រឹម​ថ្ងៃ​ទី១៩ ខែឧសភា​នេះ។

សូមស្ដាប់​បទ "សង្សារ​មួយខែពីរខែ" ដូច​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

;