ក្រសួងរកមិនឃើញការធ្វើអាជីវកម្មរ៉ែខ្សាច់អនាធិបតេយ្យឡើយ ចាប់ពីទន្លេបួនមុខ ដល់ស្ពានអ្នកលឿង
- 2019-05-22 12:23:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងរកមិនឃើញការធ្វើអាជីវកម្មរ៉ែខ្សាច់អនាធិបតេយ្យឡើយ ចាប់ពីទន្លេបួនមុខ ដល់ស្ពានអ្នកលឿង
ចន្លោះមិនឃើញ
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានដឹកនាំក្រុមការងារអធិការកិច្ចរ៉ែ ចុះត្រួតពិនិត្យសកម្មភាពការធ្វើអាជីវកម្មរ៉ែខ្សាច់តាមដងទន្លេ ពិសេសស្វែងរកនូវការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ ចាប់ពីទីតាំងទន្លេបួនមុខ រហូតដល់ក្រោមស្ពានអ្នកលឿង នាម៉ោង ២ទាបភ្លឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដោយមានការសហការចូលរួមពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ជាលទ្ធផលនៃចុះត្រួតពិនិត្យនេះ ឃើញថាពុំមានការធ្វើអាជីវកម្មរ៉ែខ្សាច់អនាធិបតេយ្យណាមួយកើតឡើងឡើយ។ ហើយចំពោះទីតាំងនៃការធ្វើអាជីវកម្មរ៉ែខ្សាច់ ដែលមានអាជ្ញាបណ្ណពីក្រសួង ក្រុមហ៊ុនបានអនុវត្តតាមច្បាប់នៃដែនអាជ្ញាបណ្ណ ក៏ដូចជាធ្វើអាជីវកម្មទៅតាមម៉ោង និងពេលវេលាដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តិ។
ក្រសួងបន្តថា យុទ្ធនាការឆ្មាំទន្លេនេះត្រូវបានអនុវត្តជាប្រចាំ ដោយមានក្រុមល្បាត និងក្រុមឃ្លាំមើល ព្រមទាំងមានយន្តការរាយការណ៍តាមប្រព័ន្ធHotlineផងដែរ៕
អត្ថបទ និងរូបថត៖ ក្រសួងរ៉ែ និងថាមពល