ព្រឹទ្ធសមាជិកអាមេរិក ជំរុញឱ្យរដ្ឋបាលដូណាល់ ត្រាំ ចូលឈ្លានពានវេណេហ្ស៊ុយអេឡា
- 2019-05-24 03:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹទ្ធសមាជិកអាមេរិក ជំរុញឱ្យរដ្ឋបាលដូណាល់ ត្រាំ ចូលឈ្លានពានវេណេហ្ស៊ុយអេឡា
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវតែធ្វើការព្រមានប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ឱ្យចុះចេញពីតំណែង ឬបញ្ជាយោធាឱ្យចូលឈ្លានពានប្រទេសនេះតែម្តង ប្រសិនបើលោក ម៉ាឌូរ៉ូ មិនព្រមចុះចេញទេនោះ។ នេះជាការជំរុញដោយលោក Lindsey Graham ព្រឹទ្ធសមាជិកអាមេរិក តាមរយៈសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។
លោក Lindsey Graham លើកឡើងយ៉ាងដូច្នេះថា៖ «នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយប្រឈមមុខជាមួយនឹងការធ្វើអន្តរាគមន៍របស់គុយបា នៅក្នុងប្រទេសហ្គ្រីណាដា ប្រធានាធិបតីរ៉ណាល់ រីហ្គេន បានសម្រេចធ្វើអន្តរាគមន៍យោធា ដើម្បីធានាថា ហ្គ្រីណាដា នឹងមិនធ្លាក់ក្រោមការគ្រប់គ្រងរបស់គុយបាឡើយ។ អាមេរិកត្រូវតែមានឆន្ទៈមោះមុតក្នុងការធ្វើអន្តរាគមន៍នៅវេណេហ្ស៊ុយអេឡា ដូចដែលយើងបានធ្វើនៅហ្គ្រីណាដាអ៊ីចឹងដែរ»។
គួររំលឹកថា ក្នុងឆ្នាំ១៩៨៣ ទាហានអាមេរិកប្រមាណ ៨ពាន់នាក់ បានច្បាំងឈ្នះទ័ពគុយបាដែលមានចំនួន៧០០នាក់ ក្នុងប្រទេសហ្គ្រីណាដា ត្រឹម១សប្តាហ៍ប៉ុណ្ណោះ ហើយបានជួយសម្របសម្រួលផ្លាស់ប្តូររបបថ្មី។ ហ្គ្រីណាដា ជាកោះតូចមួយ មានចម្ងាយប្រមាណតែ ១៦០គីឡូម៉ែត្រពីវេណេហ្ស៊ុយអេឡាតែប៉ុណ្ណោះ៕