ទើប​ប្រឡូក​ ២ ឆ្នាំ​ ក្រុមកូរ៉េ PRISTIN ត្រូវបែកបាក់ អ្នកគាំទ្រខឹងមិនស្ទើរ

  • 2019-05-24 08:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា​នេះ ផលិតកម្ម​ Pledis Entertainment និង​សមាជិក​ក្រុម​ចម្រៀង​ PRISTIN ទាំង​ ​១០​ រូប​បាន​សម្រេច​រំសាយ​ក្រុម​នេះ​ចោល​ ក្រោយ​ពី​ប្រឡូក​បាន​ទើប ២ ឆ្នាំ​ប៉ុណ្ណោះ។

ផលិតកម្ម​ខាង​លើ​បាន​បញ្ជាក់​ថា​សមាជិក​ Nayoung, Roa, Yuha, Eunwoo, Rena, Xiyeon និង​ Kyla បញ្ចប់​កុងត្រា​របស់​ពួក​គេ ចំណែក​សមាជិក​ Kyulkyung, Yehana និង​ Sungyeon នឹង​បន្ត​ស្ថិត​នៅ​​ក្រោម​​​ជម្រក​ដដែល។

​ការ​បំបែក​ក្រុម​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ចំពោះ​ផលិតកម្ម​ PLEDIS ដែល​ធ្វើ​ការ​គ្រប់គ្រង​ក្រុម​ចម្រៀង​នេះ​មិន​បាន​ល្អ ហើយ​ខ្លះ​ទៀត​បាន​បង្ហាញ​អារម្មណ៍​អាណិតអាសូរ​ដល់​សមាជិក​នៃ​ក្រុម​ចម្រៀង​ស្រី​ស្អាត​នេះ​ផង​ដែរ៕

បទដំបូងរបស់ PRISTIN

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;