ចម្រៀង ៣បទ ច្រៀងរឿងនំបញ្ចុកដូចគ្នា ពីអ្នកចម្រៀង ៣ ជំនាន់ផ្សេងគ្នា [វីដេអូ]
- 2019-06-04 09:12:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្រៀង ៣បទ ច្រៀងរឿងនំបញ្ចុកដូចគ្នា ពីអ្នកចម្រៀង ៣ ជំនាន់ផ្សេងគ្នា [វីដេអូ]
ចន្លោះមិនឃើញ
នំបញ្ចុក ជានំដ៏ពេញនិយមមួយប្រភេទរបស់ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយទឹក រួចយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។
ដោយសារភាពល្បីល្បាញរបស់នំបញ្ចុក ទើបមានបទចម្រៀងដែលច្រៀងទាក់ទងនឹងនំនេះ តាំងពីជំនាន់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត អំឡុងទសវត្សឆ្នាំ ១៩៧០ លោកព្រាប សុវត្ថិ អំឡុងឆ្នាំ ២០០៥ និងរហូតមកដល់ពន្លកអ្នកចម្រៀងជំនាន់ថ្មី ពេជ្រ ថៃ, ទេព ពិសិដ្ឋ, ឡុង លីគ័ង្គ នាឆ្នាំ២០១៩ នេះ។
សូមទស្សនាចម្រៀងទាំង ៣ បទនោះ ដូចខាងក្រោមនេះ៖