BTS អាចជួយបង្កើតចំណូលខ្ទង់ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង
- 2019-06-07 04:17:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BTS អាចជួយបង្កើតចំណូលខ្ទង់ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ផ្អែកតាមការសិក្សាមួយរបស់វិទ្យាស្ថានស្រាវជ្រាវ Hyundai Research Institute បានឲ្យដឹងថាក្រុមចម្រៀងបុរស BTS មានតម្លៃលើសពី ៣,៦ ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងជារៀងរាល់ឆ្នាំ ដែលស្មើនឹងតម្លៃរបស់ក្រុមហ៊ុនខ្នាតកណ្ដាលចំនួន ២៦។
នៅឆ្នាំ ២០១៧ មានភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៨០០ ០០០ នាក់ ត្រូវបានជឿជាក់ថាជ្រើសរើសយកប្រទេសកូរ៉េខាងត្បូងជាគោលដៅទេសចរណ៍របស់ពួកគេដោយសារតែក្រុមចម្រៀង BTS ដែលតួលេខនេះស្មើនឹងជាង ៧% នៃភ្ញៀវទេសចរណ៍ដែលទៅលេងប្រទេសកូរ៉េខាងត្បូង។
បន្ថែមពីនេះមានការនាំចេញក្នុងទំហំទឹកប្រាក់ ១ ពាន់លានដុល្លារលើមុខទំនិញដូចជាសំលៀកបំពាក់, គ្រឿងសម្អាង និងចំណីអាហារ គឺមានជាប់ទាក់ទងជាមួយ BTS។ នេះបើតាមការលើកឡើងរបស់វិទ្យាស្ថានស្រាវជ្រាវខាងលើ។
ប្រសិនបើ BTS អាចរក្សាប្រជាប្រិយភាពរបស់ខ្លួនបានល្អនោះ គេរំពឹងថាក្រុមបុរសនេះនឹងអាចបង្កើតចំណូលជូនរដ្ឋបានប្រមាណ ៣៧ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
គួរដឹងដែរថាជោគជ័យរបស់ BTS រួមជាមួយតារាចម្រៀងបរទេសល្បីៗដូចជា Drake និង Ariana Grande បានជួយឲ្យសហគ្រាសចម្រៀងរកចំណូលបានច្រើនបំផុតនៅឆ្នាំ ២០១៨ ជាមួយទំហំទឹកប្រាក់ ១៩ ពាន់លានដុល្លារ។ ចាប់តាំងពីឆ្នាំ ២០០៦ មកមិនធ្លាប់មានការកើនឡើងខ្ពស់បែបនេះឡើយ ពោលចាប់តាំងពីពេលដែលការលក់ចម្រៀងបែបឌីជីថលបានលេចវត្តមានមក៕