មកស្គាល់គ្រាប់ពេជ្រកូរ៉េខាងត្បូង ទើបឈ្នះបាល់មាស U20-World Cup
- 2019-06-19 07:56:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់គ្រាប់ពេជ្រកូរ៉េខាងត្បូង ទើបឈ្នះបាល់មាស U20-World Cup
ចន្លោះមិនឃើញ
Lee Kang-In ជាកីឡាករសញ្ជាតិកូរ៉េខាងត្បូងទើបតែមានវ័យត្រឹម ១៨ ឆ្នាំ ប៉ុន្តែកីឡាកររូបនេះមានទេពកោសល្យខ្ពស់ខាងបាល់ទៀត ត្រូវបានក្លឹបនៅលីគកំពូលអេស្ប៉ាញ Valencia បានចុះកិច្ចសន្យាទិញយកលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ។
Lee បានបង្ហាញទម្រង់លេងយ៉ាងភ្ញាក់ផ្អើលនៅជម្រើសជាតិដោយជួយឲ្យក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ U20-World Cup ជាលើកដំបូង។ ប្រទេសកូរ៉េខាងត្បូង ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងពានរង្វាន់នេះកាលពីឆ្នាំ ១៩៨៣។
តែគួរឲ្យស្ដាយ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានត្រឹមរងជើងឯក ដោយចាញ់ក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងលទ្ធផល ៣-១ ដែលប្រកួតនៅទឹកដីប៉ូឡូញកាលពីពេលថ្មីៗនេះ។
Lee ទើបនឹងត្រូវបានកោះហៅឲ្យចូលហ្វឹកហាត់ជាមួយជម្រើសជាតិក្រុមធំលើកដំបូងកាលពីខែមិនាឆ្នាំ ២០១៩ ។ Lee និងរកបានគ្រាប់បាល់បាន ២ គ្រាប់នៅពេលប៉ះសេណេហ្គាល់នៅវគ្គ ៨ ក្រុមចុងក្រោយព្រមបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៤ ដង និងរកបានគ្រាប់បាល់សរុប ៦ គ្រាប់ក្នុងពានរង្វាន់ U20-World Cup។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ បានឈ្នះបាល់មាស World Cup (ជាពានអ្នកលេងល្អបំផុតក្នុងព្រឹត្តិការណ៍ U20-World Cup 2019។ ជាងនេះទៀត Lee ក្លាយជាកីឡាករអាស៊ីទី ២ ដែលបានឈ្នះ។ ដោយកីឡាករសញ្ជាតិអារ៉ាប់រួម Ismail Matar ជាកីឡាករអាស៊ីដំបូងធ្លាប់ឈ្នះកាលពីឆ្នាំ ២០១៣។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ន Lee Kang-In កំពុងត្រូវបានក្លឹបធំៗនៅអឺរ៉ុបចាប់អារម្មណ៍ចង់បានដូចជា Real Madrid, Manchester City និង Ajax ជាដើម។ ក្រោយបន្តកុងត្រាថ្មីនៅក្លឹបប្រជៀវខ្មៅ ចំពោះតម្លៃខ្លួនផ្ដាច់កុងត្រាកីឡាកររូបនេះឡើងដល់ ១០០ លានដុល្លារឯណោះ៕
អត្ថបទទាក់ទង៖