សាលាភូមិន្ទរដ្ឋបាល ប្រឡង​ជ្រើសរើស​សិស្ស​មន្រ្ដីជាន់ខ្ពស់ ៩៥នាក់

  • 2019-06-26 03:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលា​ភុមិន្ទ​រដ្ឋបាល នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​មន្រ្ដីជាន់ខ្ពស់ លើកទី១១ ចំនួន ៩៥នាក់ (ជំនាញរដ្ឋបាលទូទៅ ៣៥នាក់, ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៣៥នាក់ និងជំនាញទំនាក់ទំនងអន្តរជាតិ ២៥នាក់)។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

បេក្ខជនត្រូវ​ជ្រើសរើស​ជំនាញ និងភាសា​បរទេស​ជាមុន ក្នុងការ​ដាក់ពាក្យ​សម្រាប់​ការ​បណ្ដុះបណ្ដាល​ឆ្នាំ ២០២០-២០២១។ កាលបរិច្ឆេទ​បំពេញពាក្យតាមអនឡាញ ចាប់ផ្ដើមពីថ្ងៃទី២៦ ខែមិថុនានេះតទៅ តាមគេហទំព័រ sms.era.gov.kh ឬទៅបំពេញពាក្យ​សុំ​ប្រឡង​តាមអនឡាញ នៅសាលា​ភូមិន្ទរដ្ឋបាល។ សាលានឹងទទួលឯកសារ​ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

បេក្ខជនត្រូវភ្ជាប់​ជាមួយ​នូវ​រូបថតថ្មី ៤x៦ ចំនួន ៤សន្លឹក (ផ្ទៃក្រោយពណ៌ស) និងឯកសារច្បាប់​ដើម រួមមាន​សំបុត្រកំណើត អត្តសញ្ញាណបណ្ណ សញ្ញាបត្រ (ចាប់ពីបរិញ្ញាបត្រឡើងទៅ) ប្រកាស​តែងតាំង​ស៊ុប (សម្រាប់​មន្រ្ដីរាជការ) រួមទាំង​ច្បាប់​ថតចម្លង​ត្រឹមត្រូវ​តាមច្បាប់ដើម (បញ្ជាក់ពីអជ្ញាធរមានសមត្ថកិច្ច)។

ការប្រឡង​នឹងធ្វើឡើង​នៅក្នុងខែវិច្ឆិកា (កាលបរិច្ឆេទ​ជាក់ស្ដែង នឹងប្រកាសពេលក្រោយ)។

សូមបញ្ជាក់ថា មុនពេលប្រឡង សាលា​ក៏នឹង​បើកថ្នាក់​រៀនត្រៀមផងដែរ គឺ​ធ្វើឡើងអំឡុង​ខែកក្កដា ឆ្នាំ២០១៩។ ការ​ចុះឈ្មោះ​រៀនត្រៀមនេះ ចាប់ផ្ដើមពីថ្ងៃទី២៦ ខែតុលានេះតទៅ។

សម្រាប់​លក្ខខណ្ឌ និងវិញ្ញាសាប្រឡង សូមអានលម្អិត ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;