វិសាខា បញ្ចប់​កុងត្រា​គ្រូបង្វឹក ហុក សុជីវ័ន

  • 2019-07-03 02:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបបាល់ទាត់​វិសាខា បាន​បញ្ចប់​កុងត្រា​គ្រូបង្វឹក ហុក សុជីវ័ន​ ហើយ។ នេះបើយោង​តាមសេចក្ដីប្រកាស​របស់​ក្លឹប នាព្រឹកថ្ងៃទី៣ ខែមិថុនានេះ។

លោក ហុក សុជីវ័ន
វិសាខា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា៖

"ក្លិបបាល់ទាត់ វិសាខា សូមជម្រាបជូនដល់អ្នកគាំទ្រ និងសាធារណជនទាំងអស់ អោយបានជ្រាបជាដំណឹងថា ក្លិបបានសម្រេច​បញ្ចប់​កុងត្រាជាមួយលោកគ្រូបង្វឹក ហុក សុជីវ័ន ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ។ ក្លិបបាល់ទាត់ វិសាខា សូមអរគុណលោកគ្រូ ចំពោះការខិតខំប្រឹងប្រែងក្នុងការដឹកនាំ ការបង្វឹក បង្ហាត់ បង្រៀនដល់កីឡាករទាំងអស់ ក្នុងក្លិបកន្លងមក និង​សូមជូនពរដល់លោកគ្រូ អោយទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចក្នុងថ្ងៃខាងមុខ។"

សូមបញ្ជាក់ថា លោក ហុក សុជីវ័ន ត្រូវបានតែងតាំង​ជាគ្រូបង្វឹក​វិសាខា តាំងពីពេលក្លឹប​បង្កើតកាលពីឆ្នាំ ២០១៧ មក។ លោកបាន​ជួយ​ឲ្យ​វិសាខា ឈ្នះ​ពាន​លីគ​លំដាប់ទី២ និង​បាន​ដឹកនាំ​ឲ្យវិសាខា ឈរ​លេខ ៥ នៅ​លីគ​កំពូល គិតត្រឹម​ ១៣ប្រកួត​នៃ​ជើង​ទី១៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;