​ទស្សនា​ទិដ្ឋភាពសារមន្ទីរ​ Ronaldo ​ដាក់​ពាន​រង្វាន់​ទាំង​អស់​

  • 2019-07-10 03:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​សារមន្ទីរ​សម្រាប់​ដាក់​តាំង​ពាន​រង្វាន់​ទាំង​អស់​របស់​កីឡាករ​ Cristiano Ronaldo ​បាន​បង្កើត​ឡើង និង​ដាក់​ឲ្យ​អ្នក​ទស្សនា​ចូល​បាន​​តាំង​ពី​ឆ្នាំ​ ២០១៣ ​មក​ម្ល៉េះ​ ​ដែល​មាន​ទីតាំង​លើ​នៅ​កោះ​ MADEIRA ISLAND ​​ប្រទេស​ព័រទុយហ្គាល់​ដែល​ជា​ស្រុក​កំណើត​របស់ Ronaldo ​ផ្ទាល់​។​

​សារមន្ទីរ​នេះ​ ​មាន​សណ្ឋាន​ជា​រមណីយដ្ឋាន​​មាន​ទំហំ​ ៤០០ ​ម៉ែត្រ​ការ៉េ​​ ដាក់​តាំង​ពាន​រង្វាន់​សរុប​ទាំង​អស់ ១២៦ ​និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ទៀត​ក្នុង​វិស័យ​បាល់​ទាត់​របស់​កីឡាករ​ឆ្នើម​រួប​នោះតាំងពីនៅជាក្លឹប Sporting Lisbon រហូតដល់ក្លឹប Juventus ​ផង​ដែរ។

​សារមន្ទីរ​នេះចាប់បើកពីម៉ោង ១០ ព្រឹក-៦ល្ងាច(ចន្ទ-សៅរ៍) និងលក់សំបុត្រសម្រាប់មនុស្សពេញវ័យ ៥ អឺរ៉ូ សម្រាប់ក្មេងៗអាយុក្រោម ៩ ឆ្នាំមិនគិតថ្លៃ។

​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;