មិនដឹងសោះថា កូរ៉េ​ខាងជើងចូល​ចិត្តរថយន្ត Lexus យ៉ាងនេះ

  • 2019-07-18 08:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​បច្ចេកវិទ្យា​ការពារ​ជាតិ (C4ADS) ដែលជា​ក្រុម​ស្រាវជ្រាវមួយ​មាន​មូលដ្ឋាន​នៅក្រុង​វ៉ាស៊ីងតោន សហរដ្ឋ​អាមេរិក បាន​បញ្ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩ បង្ហាញ​អំពី​នីតិវិធី​នាំ​​ពាសដែក​របស់​លោក គីម ជុងអ៊ុន និងរថយន្ត​ប្រណីត​ផ្សេង​ទៀត​ចូល​កូរ៉េ​ខាង​ជើង ខណៈ​ដែល​អង្គការ​សហ​ប្រជាជាតិ បាន​ដាក់​ទណ្ឌកម្ម​ហាម​មិនឱ្យ​មាន​ការដឹក​ជញ្ជូន​ទំនិញ​ប្រណីត​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ក៏ដោយ។

​​C4ADS និយាយ​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​ពឹង​ផ្អែក​លើ​បណ្ដាញ​រត់​ពន្ធ​ឡាន​មួយ ដែល​មាន​ភ្នាក់ងារ​​នៅ​តាម​ប្រទេស​ចំនួន ៩០ ឯណោះ។ បណ្ដាញ​ដ៏​ធំ​នេះ អាច​ជួយ​ទិញ​ផលិតផល​​ពី​ប្រទេស​ណា​មួយ រួច​​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត ដែល​ចុង​ក្រោយ​ត្រូវ​ឆ្លង​កាត់​រុស្សី និង ចិន បន្ទាប់​មក​ទើប​ដឹក​ទៅ​កាន់​កូរ៉េ​ខាង​ជើង។

ចន្លោះ​ឆ្នាំ ២០១៥ និង ២០១៨ មាន​រន្ធ​ចំនួន ៨០០ គ្រឿង អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កូរ៉េ​ខាង​ជើង តាម​រយៈ​អ្នក​រត់​ពន្ធ។ Lexus ជា​ម៉ាក​ពេញ​និយម​ជាង​គេ ដោយ​​​ម៉ាក​នេះ​មាន​​សរុប ៥៣៧ គ្រឿង មាន​ចាប់​ពី​ម៉ូដែល GS 350, GX 460, LS 430, LX 470, LX 570 និង ES 250។

ម៉ាក​បន្ទាប់​គឺ Toyota ដែល​មាន​រថយន្ត​ចំនួន ៦៦ គ្រឿង (HiAce, Corolla, Rav4, Hilux, Land Cruiser, Prado, Highlander, Alphard) និង Nissan មាន ៤៣ គ្រឿង (Almera, Atlas, Patrol, Terrano, X-Trail, Pathfinder)។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ Mitsubishi, Mercedes និង Rolls-Royce ផង​ដែរ។

​​របាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​នាំ​ចូល​រថយន្ត​មាន​ប្រភព​ដើម​ពី​ប្រទេស​ចំនួន ៤ នៅ​ទ្វីប​ចំនួន ៣។ ភាគ​ច្រើន​រថយន្ត​ដែល​នាំ​ចូល​នេះ ចូល​តាម​រយៈ​ស្ថានីយ​រថភ្លើង Tumangang នៃ​ទីក្រុង Rason និង​ខ្លះ​ទៀត​ចូល​តាម​ច្រក​សមុទ្រ។

ចំណែក​រថយន្ត​ពាសដែក​របស់​មេដឹកនាំ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​ដឹក​ចេញពី​កំពង់ផែ Rotterdam ប្រទេស​ហូរឡង់ កាលពី​ខែមិថុនា​ឆ្នាំមុន ចុះ​មកក្រោម​រហូតដល់​មហាសមុទ្រ​ឥណ្ឌា សមុទ្រ​ចិន​ខាងត្បូង ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង​ចុងក្រោយ​បំផុតរុស្ស៊ី​នៅខែ​តុលា ទើបចូល​ទៅ​កូរ៉េខាងជើង៕​

ចុចអាន៖

ប្រភព៖ Autoevolution ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;