ចេញតម្លៃ ម៉ូតូ​អូតូ Honda ADV 150 នឹងមាន​លក់​នៅ​ខ្មែរ​ឆាប់ៗ

  • 2019-07-23 06:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Honda ADV 150 ប្រភេទ​ម៉ូតូ​តួ​ខ្ពស់​កម្លាំង​ខ្លាំង​អាច​បើក​លើ​ស្ថានភាព​ផ្លូវ​ពិបាក​បាន (ប្រភេទ​ផ្លូវ Off-Road) បាន​លេច​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​យានយន្ត GIIAS ឆ្នាំ ២០១៩ នៅ​ឥណ្ឌូណេស៊ី​កន្លង​ទៅ។

Honda ADV 150
ម៉ូតូ​ Honda ADV 150 នេះមាន​លក្ខណៈ​ស្រដៀង​ច្រើន​ទៅ​នឹង​ X-ADV 750។ អំពូល​ភ្លើង​មុខ​ក្រោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា LED, មាន​កុងទ័រ​បែប​ឌីជីថល​បង្ហាញ​ព័ត៌មាន​សំខាន់ៗ, មាន​ធុង​ប្រេង​ចំណុះ ៨ លីត្រ, មាន​បច្ចេកវិទ្យា​ Idling Stop និង​ប្រើ​ប្រាស់​ Smart Key ជា​ដើម។

តាម​ប្រភព​ពី​ហាង​ក្រុង​ស្រុក​មួយ​បាន​បង្ហាញ​ពី​តម្លៃ Honda ADV 150 ស៊េរី​ឆ្នាំ ២០២០ ប្រមាណ​ជា ៤៥០០ ដុល្លារ នឹង​មាន​លក់​នៅ​ខ្មែរ​ឆាប់ៗ។

Honda ADV 150

តាម​ការ​ប្រកាស​ចេញ​កាល​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី Honda ADV មាន​ពី​ប្រភេទ​គឺ ប្រភេទ ADV 150 CBS និង ADV 150 ABS។ តម្លៃ​លក់​ដំបូង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី គឺ​​ប្រមាណ ២ ៤០០ ដុល្លារ សម្រាប់​ប្រភេទ CBS និង​តម្លៃ​ប្រមាណ ២ ៦០០ ដុល្លារ​ សម្រាប់​ប្រភេទ ABS៕

Honda ADV 150

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;