Shimizu៖ តួប្រុសក្នុងវិស័យភាពយន្តក្ដៅសាច់ជប៉ុន គឺប្រៀបដូចសត្វកម្រ ដែលជិតផុតពូជ
- 2019-07-23 08:38:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shimizu៖ តួប្រុសក្នុងវិស័យភាពយន្តក្ដៅសាច់ជប៉ុន គឺប្រៀបដូចសត្វកម្រ ដែលជិតផុតពូជ
ចន្លោះមិនឃើញ
តារាសម្ដែងប្រុសដ៏ល្បីក្នុងពិភពភាពយន្តក្ដៅសាច់ជប៉ុន Ken Shimizu បានលើកឡើងនៅលើ Twitter ថា៖ "នៅក្នុងឧស្សាហកម្មភាយន្តក្ដៅសាច់ ជប៉ុន មានតួប្រុសតែ ៧០នាក់ ទល់នឹងតួស្រី ១ម៉ឺននាក់។ ចំនួនតួសម្ដែងប្រុសនៅជប៉ុន គឺតិចជាងចំនួនសត្វខ្លា Bengal ដែលជិតផុតពូជទៅទៀត។ ដោយសាររឿងថ្មីដែលត្រូវថត គឺមានដល់ ៤ពាន់រឿងជារៀងរាល់ខែ ដូច្នេះចំនួនតួប្រុសប៉ុណ្ណេះ មិនគ្រប់គ្រាន់នោះទេ"។
ការលើកឡើងរបស់តារារូបនេះ គឺមិនខុសនោះទេ។ យោងតាមស្ថិតិ ដែលចុះផ្សាយដោយទស្សនាវដ្ដី GQ បានបង្ហាញថា វិស័យភាពយន្តអាសអាភាសជប៉ុន កំពុងខ្វះតួប្រុស ដែលធ្វើឲ្យតួប្រុសដែលមានចំនួនដ៏តិចនោះ ត្រូវថតជាច្រើនរឿងក្នុងមួយថ្ងៃ។
ដើម្បីរក្សាភាពខ្លាំង ដើម្បីថតឲ្យបានដល់ ៦រឿងក្នុងមួយថ្ងៃ លោក Shimizu ត្រូវហាត់ប្រាណឲ្យបាន ៩០នាទីក្នុងមួយថ្ងៃ ៤ថ្ងៃក្នុង១សប្ដាហ៍ ដោយផ្ដោតពិសេសលើការលើកទម្ងន់ ចំណែកឯការញ៉ាំអាហារ ក៏ត្រូវប្រយ័ត្នដូចគ្នា។ ការហាត់ប្រាណ មិនត្រឹមតែជួយផ្ដល់ទំនុកចិត្តប៉ុណ្ណោះទេ តែក៏ជួយដល់អ័រម៉ូនភេទផងដែរ។
Shimizu បានទម្លាយឲ្យដឹងថា លោកអាចប្រាក់ចំណូលដែលបានពីការថត បានជាង ២ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី GQ៕