កូនសិស្ស ៤នាក់​របស់​គ្រូយ៉ាន់ ប្រកួត​ក្នុង​ថ្ងៃ​តែមួយ លើ​សង្វៀន​តែមួយ

  • 2019-07-26 02:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូនសិស្ស ៤នាក់​មកពីក្លឹបសៅយ៉ាន់នាគា ខេត្ត​បន្ទាយមានជ័យ របស់​លោកគ្រូ សាន សាវយ៉ាន់ នឹងប្រកួត​លើ​សង្វៀន​តែ១ នៅថ្ងៃតែមួយ​រួម​គ្នា​តែម្ដង ពោល​គឺ​នៅ​លើសង្វៀន​ "កំពូល​អ្នកប្រយុទ្ធអធិរាជ​គុនខ្មែរ ISI Palm" នៅ​ស្ថានីយ៍ទូរទស្សន៍ PNN។

កីឡាករ​ទាំង ៤រូប មានដូចខាងក្រោម៖

១. សុខ ធី ប្រកួត​ជាមួយ​កីឡាករ​ថៃ Kawkrachang Sor. Ploenchit (ប្រកួត​ទម្ងន់ ៥៧គីឡូក្រាម)

២. ឃួន ឡាំងកូស៊ីន ប្រកួតជាមួយថៃ Offside Sor. Jor. Vichitpadriew (ប្រកួតទម្ងន់ ៥៤គីឡូក្រាម)

៣. ឈួង សុថាត់ ប្រកួតជាមួយ​​ថៃ Petchdam (ទម្ងន់ ៣៦គីឡូក្រាម)

៤. នាគា វិរៈ ប្រកួតជាមួយថៃ Yodkunpol (ទម្ងន់ ៣៥គីឡូក្រាម)

សូមបញ្ជាក់ថា លោកគ្រូ សាន សាវយ៉ាន់ និងកូនសិស្ស​ទាំង ៤ របស់​លោក បានធ្វើ​ដំណើរ​ពី​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ហ្វឹកហាត់​ត្រៀម​ការប្រកួត​នៅ​ក្លឹប Cambodian Top Team របស់​លោកគ្រូ​ហ៊ុន ច័ន្ទរាជ្យ នៅ​រាជធានី​ភ្នំពេញ។

ការប្រកួត​នឹងធ្វើឡើង​នៅថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៩ ចាប់​ពី​ម៉ោង ១២ថ្ងៃត្រង់ ដល់​ ២កន្លះ​រសៀល៕

លោក សាន សាវយ៉ាន់ និងកូនសិស្ស​ទាំង ៤រូប

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;