RX330 កំពុងទាញចិត្តអ្នកប្រើច្រើន មកដឹង Option មួយណាពេញនិយមជិះ
- 2019-07-30 03:49:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
RX330 កំពុងទាញចិត្តអ្នកប្រើច្រើន មកដឹង Option មួយណាពេញនិយមជិះ
ចន្លោះមិនឃើញ
Lexus RX330 កំពុងទាញចិត្តអ្នកប្រើប្រាស់ជាច្រើនក្នុងស្រុក មានទាំងជម្រើស Base Option, Half full និង Full Options ហើយអ្វីដែលខុសគ្នាឆ្ងាយមួយទៀត។
ត្រកូល Lexus RX330 មានស៊េរី ២០០៤ និង ២០០៥ ហើយជាឡានដែលកំពុងទទួលបាន ការប្រើប្រាស់ច្រើននៅលើទីផ្សារ។
ភាពពេញនិយម៖
លោក ហេង ហៀប បុគ្គលិកលក់ឡានមួយទឹក នៅឃ្លាំងមួយកន្លែងម្ដុំជ្រោយចង្វារបានប្រាប់ Sabay ថា Lexus RX ដែលកំពុងពេញនិយមភាគច្រើនពណ៌ស។ បើពណ៌ផ្សេងខុសពីពណ៌ស ពុំសូវមានទីផ្សារឡើយដោយគិតទាំងប្រភេទ Base Option, Half full និង Full Options ជាដើម។
លោកបន្តថា សម្រាប់អ្នកចង់ទិញ Lexus RX330 ប្រើប្រាស់ក្នុងស្រុក គួរជ្រើសយកប្រភេទ Half Full ព្រោះចំណេញលុយ មានទីផ្សារ មានអ្នកប្រើប្រាស់ច្រើន និងមានលក្ខណៈទំនើប ដូចប្រភេទ Full Option ដែរ។
ប្រភេទ Half Full និង Full option មានលក្ខណៈដូចគ្នាច្រើន រួមមានអេក្រង់បង្ហាញព័ត៌មានធំ, មាន DVD, មានកាមេរ៉ាក្រោយ, មានទឹកបាញ់ចង្កៀង, ប៊ូតុងចុចបិតឃ្លុបក្រោយអូតូ (ប្រភេទ Base Option អាចមានឬអត់) កៅអីអង្គុយបញ្ជាអូតូ, ចំពោះពោងសុវត្ថិភាពមានប្រាំបួនគ្រាប់ដូចគ្នា។
តម្លៃទីផ្សារក្នុងស្រុក៖
ស៊េរិឆ្នាំ ២០០៤ ប្រភេទ Base Option តម្លៃខ្ទង់ ៣២០០០ ដុល្លារ ប្រភេទ Haft Full តម្លៃខ្ទង់ ៣៣៥០០ ដុល្លារ និងប្រភេទ Full Option តម្លៃខ្ទង់ ៣៤៥០០ ដុល្លារ។
ស៊េរិឆ្នាំ ២០០៥ ប្រភេទ Base Option តម្លៃខ្ទង់ ៣៤៥០០ ដុល្លារ ប្រភេទ Haft Full តម្លៃខ្ទង់ ៣៦៥០០ ដុល្លារ និងប្រភេទ Full Option តម្លៃខ្ទង់ ៣៩០០០ ដុល្លារ (ដោយសារជាប្រភេទមួយទឹកតម្លៃអាចខុសគ្នាទៅតាមហាង និងគុណភាពផ្ទាល់)។
កម្រិតស៊ីសាំង៖
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម។
កម្រិតស៊ីសាំង អាចខុសគ្នាបន្តិចបន្តួច ព្រោះជាប្រភេទឡានមួយទឹក និងអាស្រ័យតាមការប្រើប្រាស់ជាក់ស្ដែង៕