រូបភាពកម្រនៃមង្គលការរបស់ Rain និង Kim Tae Hee ត្រូវ​បាន​បង្ហាញ

  • 2019-07-31 03:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា សារព័ត៌មាន​កូរ៉េ​បាន​ចែក​រំលែក​រូបភាព​កម្រ​មួយ​នៃ​មង្គលការរបស់ Rain និង Kim Tae Hee​ ដែល​វា​ជា​រូបភាព​មាន​ពណ៌​តែ​មួយ​គត់។ រូបភាព​បាន​ថត​នា​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០១៧ ពេល​ដែល​ពួក​គេ​រៀប​ការ​នៅ​ព្រះវិហារ។

អ្នក​ទាំង​ពីរ​គឺ​ជា​តារា​ដ៏​មាន​ឥទ្ធិពល​នៅ​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​​ថ្ងៃ​មង្គល​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​ស្ងៀមស្ងាត់​និង​សាមញ្ញ​ជា​ទី​បំផុត មាន​តែ​តារាៗ​ជិតស្និទ្ធ​ និង​សាច់​ញាតិ​ប៉ុណ្ណោះ។ ក្នុង​រូបភាព​កម្រ​នេះ Kim Tae Hee សើច​ដោយ​​ស្រស់​ស្រាយ​បំផុត ខណៈ​ដែល Rain ហាក់​ដូច​ជា​ភ័យ​បន្តិច។ រ៉ូប​ដែល​គ្រង​លើ​ខ្លួន​របស់ Kim Tae Hee នា​ថ្ងៃ​នោះ គឺ​រចនា​​ឡើង​ដោយ​នាង​ផ្ទាល់។

បច្ចុប្បន្ន​​ ​ស្វាមី​ភរិយា​មួយ​គូ​​នេះ មាន​កូន​ស្រី​ម្នាក់ ហើយ​​ Kim Tae Hee ក៏​កំពុង​ពពោះ​កូន​ទី​ពីរ​ដែល​នឹង​កើត​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​ផង​ដែរ៕​​​​​​​


ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;