​Benzema ថា​ "​Real Madrid ​លេង​​មិត្តភាព​ទេ ​កុំ​ទាន់​​ភ័យ​"

  • 2019-08-01 02:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ​ខ្សែប្រយុទ្ធ​ Karim benzema ​បាន​ប្រាប់​អ្នក​​យក​សារព័ត៌មាន​យ៉ាង​ខ្លី​ថា​ "​នេះ​គ្រាន់​តែ​ជា​ការ​មិត្តភាព​បើក​រដូវកាល​ប៉ុណ្ណោះ ​សូម​កុំ​គិត​លើ​លទ្ធផល​ខ្លាំង​ពេក។” ​

​Benzema ​បាន​បន្ថែម​ថា​ ​អារម្មណ៍​របស់​ខ្ញុំ​នៅ​ឆ្នាំ​នេះ​ គឺ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ​ហើយ​យើង​នឹង​ប្រឹងប្រែង​ឲ្យ​បាន​កាន់​តែ​ល្អ​។ សារ​របស់​រូប​គេ​ ​ផ្ញើ​ទៅ​អ្នក​គាំទ្រ​ ​សូម​ឲ្យ​មាន​ការ​ជឿ​ជាក់​ ​ពួក​យើង​ត្រូវ​ការ​អ្នក​ទាំងអស់​គ្នា​។

៥ ​ប្រកួត Pre Season ​របស់ Real Madrid ​ ឈ្នះ​​បាន ២ ​ប្រកួត​ប៉ុណ្ណោះ ​ពោល​គឺ​ ចាញ់​ Bayern ៣-១ ​ឈ្នះ​ Arsenal ២-៣ (ប៉េណាល់ទី) ​ចាញ់ Atletico Madrid ៧-៣ ​និង​ចាញ់ Spur ​ ១-០ឈ្នះ​ក្រុម​ Fenerbahce ​ដោយ​លទ្ធផល ៥-៣ ​។​​

​សូម​បញ្ជាក់​ដែរ​ថា​ Benzema រក​បាន ៣ ​គ្រាប់(Hat-trick)​ រួម​ចំនែក​ជួយ​ឲ្យ​ក្រុម​ Real Madrid ​ដណ្ដើម​បាន​លេខ​ ៣ ​ពាន Audi Cup 2019 ដោយ​​យក​ឈ្នះ​ក្រុម​ Fenerbahce ​ដោយ​លទ្ធផល ៥-៣ ​ក្នុង​ពានរង្វាន់​នេះ។

បន្ទាប់​ពី​នោះ​មក ក្រុម​អធិរាជ ស នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូទ្រីស ប្រកួត​ជាមួយ​ក្រុម Salzburg នៅ​ថ្ងៃ​ទី ៦ ​ខែ​សីហា ឆ្នាំ ២០១៩ ​និង​មួយ​ប្រកួត​ចុង​ក្រោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​មក​ពី​អ៊ីតាលី Roma នៅថ្ងៃទី​១២​៕

​សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

ប្រភព៖ football-espana ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;