មាន់គកគិរីវង់ ធ្វើឲ្យ​នាគណាហ្គា ចុកឈាម​ជា​លើក​ទី២

  • 2019-08-05 02:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះ​ក្រុម​ជើងឯក​ណាហ្គាវើល ២-០ នា​សប្ដាហ៍ទី ១៨ នៃ​លីគកំពូល​កម្ពុជា កាលពីថ្ងៃអាទិត្យម្សិលមិញ។

២គ្រាប់​របស់​គិរីវង់ រកបានដោយ ដាវ នីម នៅនាទី ៥០ និង Coulibaly Souleymane នៅ​នាទី ៩០។

ក្រុមគិរីវង់សុខសែនជ័យ នាការប្រកួតកន្លងមក (រូបភាព៖ MCL)
ជ័យជម្នះនេះ ធ្វើ​ឲ្យ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​តាកែវ ហក់​ឡើង​ពី​លេខ ១០ មក​ឈរ​លេខ ៩ ក្នុង​តារាង ដោយ​មាន​ ២១ពិន្ទុ ក្នុង ១៨ប្រកួត។ ចំណែក​ណាហ្គាវើល បន្ត​ឈរ​លេខ ២ ប៉ុន្តែ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ព្រះខ័នរាជ​ស្វាយរៀង (ចាញ់ ៨ពិន្ទុ)។

គួររំលឹកផងដែរថា កាលពីពានរង្វាន់​សម្ដេច​ហ៊ុនសែន ក្រុម​គិរីវង់សុខសែនជ័យ បានធ្វើ​ឲ្យណាហ្គាវើល ចុកឈាម​ម្ដងហើយ ពោល​គឺ​ទម្លាក់​ក្នុង​វគ្គ ១៦ក្រុម​ចុងក្រោយ។

លទ្ធផល​ទាំងអស់ ក្នុង​សប្ដាហ៍​ទី ១៨ មានដូចខាងក្រោម៖

  • ណាហ្គាវើល ០-២ គិរីវង់សុខសែនជ័យ

  • ព្រះខ័នរាជស្វាយរៀង ៧-០ អគ្គិសនីកម្ពុជា

  • អាស៊ីអឺរ៉ុបយូណាយធីត ៣-៤ ភ្នំពេញក្រោន

  • សូលទីឡូអង្គរ ០-០ នគរបាលជាតិ

  • បឹងកេត ៤-៣ ក្រសួងការពារជាតិ

  • យុវជនបាទី U-18 ០-១ ខេត្តកំពង់ចាម

  • វិសាខា ២-១ អង្គរថាយហ្គឺរ

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;