​កូន​បង្កើត​វីរបុរស​អ៊ីតាលី​ Maldini ​សន្យាថានឹងជួយក្រុមឈ្នះពានឲ្យបាន

  • 2019-08-07 07:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Daniel Maldini ​ដែល​ជា​កូន​បង្កើត​របស់​ Paulo Maldini ​ជា​អតីត​កីឡាករ​លេង​ជា​ខ្សែ​ការពារ​ដ៏​រឹង​មាំ​និង​វីបុរស​ល្បីល្បាញ​ក្នុង​​ប្រទេស​អ៉ីតាលី​​ បាន​ក្លាយ​ជា​កីឡាករ​ត្រកូល​ Maldini ជំនាន់​ទី​ ៣ ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ AC Milan។​ ​

Daniel Maldini បង្ហាញខ្លួនឲ្យឈុតយុវជន AC Milan
​Daniel Maldini ​ចាប់ផ្ដើម​ល្បី​ដូច​ឪពុក​របស់​ខ្លួន​នៅ​អ៊ីតាលី​ ​តែ​មិន​មែន​លេង​ជា​ខ្សែ​ការពារ​ទេ។ ​រូប​គេ​ពាក់​អាវ​លេខ ១០ ​លេង​ក្នុង​តំណែង​បម្រើ​ប្រយុទ្ធ​ ​​ចូល​លេង​ឲ្យ​ឈុត​យុវជន​ AC Milan ​បាន​ ២២ ប្រកួត ​រក​បាន ៩ ​គ្រាប់​។ ​
Daniel ជាប់​ជម្រើស​ជាតិអ៉ីតាលី

​Daniel ​និយាយ​ប្រាប់​សារព័ត៌មាន​ Sky Sports Italia ​ថា “ខ្ញុំ​ចង់​លេង​ឲ្យ​បាន​ល្អ​ ឲ្យបាន​ជាប់​ឈុត​ធំ​ក្រុម​ AC Milan ​ព្រម​ទាំង​ជាប់​ជម្រើស​ជាតិ​អ៊ីតាលី​ឈុត​ធំ​ផង​ដែរ​។ លើស​ពី​នេះ​ទៀត ​ខ្ញុំ​នឹង​ខិតខំឲ្យ​ខ្លាំង​​ដើម្បី​ឈ្នះ​ពាន​៕​”

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;