​ល្ងាច​នេះ ដល់​ពេល​កុមារពេជ្រ សៀង ​ចន្ធា ធ្វើ​ឱ្យ​​ម៉ាឡេស៊ី​​ភ្លឺភ្នែក​​ហើយ​

  • 2019-08-10 23:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ U18 ​កម្ពុជា ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម U18 ​ម៉ាឡេស៊ី ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​ទី​១១​នេះ ​ក្នុង​ពាន​រង្វាន់ AFF U18 Championship ​នៅ​ប្រទេស​វៀតណាម។

ក្រុម​កម្ពុជា​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ​ទើប​តែ​ឈ្នះ​ក្រុម​ខ្លាំង​ថៃ ​ក្នុង​លទ្ធផល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស ៤-៣ ​នៅ​មុន​នេះ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​នេះ​វិញ ​ក៏​រឹត​តែ​ជក់​ចិត្ត​ថែម​ទៀត​សម្រាប់​អ្នក​គាំទ្រ ​ព្រោះ​បើ​កម្ពុជា​ឈ្នះ​នឹង​មាន​ឱកាស​ឡើង​ទៅ​លេខ​២​ក្នុង​តារាង​ហើយ។

តែ​សម្រាប់​ក្រុម​ម៉ាឡេស៊ី​វិញ ​គ្រូ​បង្វឹក​របស់​ពួកគេ​មិន​បាន​ចាត់​ទុក​កម្ពុជា​ជា​ដៃ​គូ​ស្វិតស្វាញ​អ្វី​ឡើយ។ ​មុន​ការ​ព្រឹត្តិការណ៍​នេះ​ចូល​មក​ដល់ ​ពួកគេ​បាន​យល់​ថា​ក្នុង​ពូល B ​នេះ​មាន​តែ​ថៃ វៀតណាម ​និង​អូស្ត្រាលី​ទេ ទើប​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ខ្លាំង។ ​ហេតុ​ដូចនេះ ​មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា​ថា ​គ្រាប់​ពេជ្រ ​កំពុង​ច្នៃ​កម្ពុជា សៀង ចន្ធា ​អាច​ធ្វើ​ឱ្យ​គ្រូ​ម៉ាឡេស៊ី​ភ្លឺ​ភ្នែក​បាន​ឬ​អត់?

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;