អ្នកក្លែងបន្លំផ្លាកលេខមិនត្រឹមត្រូវ ក្រសួង នឹងចាត់វិធានការតាមផ្លូវច្បាស់
- 2019-08-14 07:35:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកក្លែងបន្លំផ្លាកលេខមិនត្រឹមត្រូវ ក្រសួង នឹងចាត់វិធានការតាមផ្លូវច្បាស់
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋាន ដឹកជញ្ជួនផ្លូវគោក បានចេញសេក្ដីជូនដំណឹងនៅថ្ងៃទី ១៣ សីហា ២០១៩ ពីការប្រើប្រាស់ផ្លាកលេខយានជំនិះឲ្យបានត្រឹមត្រូវ និងបង្ហាញពីការបំពាក់ផ្លាក់លេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដោយធ្វើការច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឲ្យបាត់បង់លក្ខណៈសម្គាល់ ពិសេសការច្នៃប្រឌិតផ្លាកលេខពីស័ង្កសី និងលោកហះធាតុផ្សេងៗ។
ក្រសួងបានចេញសេចក្ដីណែនាំ ពីការប្រើប្រាស់ផ្លាលេខឲ្យត្រឹមត្រូវដូចខាងក្រោម៖
គ្រប់យានជំនិះមុននឹងធ្វើចរាចរណ៍នៅតាមដងផ្លូវត្រូវធ្វើលិខិត ចុះបញ្ជីដើម្បីទទួលបានប័ណ្ណ និងផ្លាកលេខឲ្យបានត្រឹមត្រូវទៅតាមនីតិវិធី។
ផ្លាកលេខយានជំនិះ ត្រូវប្រើប្រាស់ឲ្យបានត្រឺមត្រូវទៅតាមយានជំនិះដែលបានចុះបញ្ជី។
ហាមយកផ្លាកលេខយានជំនិះដែលបានចុះបញ្ជីត្រឹមត្រូវទៅបំពាក់ លើយានជំនិះផ្សេងដែលនាំចូលមិនស្របច្បាប់។
ហាមប្រើប្រាស់ផ្លាកលេខដែលច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលផ្ទុយពីផ្លាកលេខដែលបានចេញដោយ ក្រសួងសាធារណៈការ និងដឹងជញ្ជួន។
ហាមផ្ទុកសម្ភារៈ និងដាក់វត្ថុផ្សេងៗ ដែលធ្វើឲ្យបាំងផ្លាកលេខ។
នៅពេលដែលយានជំនិះខូច ឬជិះលែងកើត ម្ចាស់យានជំនិះត្រូវមកបំពេញកាតព្វកិច្ចលុយបចេញពីបញ្ជីយានជំនិះ ដោយនាំយកនូវប័ណ្ណសម្គាល់ និងផ្លាកលេខសម្គាល់យានជំនិះទៅ អគ្គនាយកដ្ឋាន ដឹកជញ្ជួនផ្លូវគោក ឬទីតាំងផ្ដល់សេវាសាធារណៈ ដែលកំណត់ដោយ ក្រសួងសាធារណៈការ និងដឹងជញ្ជួន។
ក្នុងសេចក្ដីប្រកាសនេះដែរ អគ្គនាយកដ្ឋាន ដឹកជញ្ជួនផ្លូវគោក និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាស់ចំពោះ អ្នកប្រើប្រាស់យានជំនិះណាដែលមិនគោរពតាមនីតិវិធីខាងលើ៕