លោក ថោង ខុន លើ ២​ចំណុច​ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍កម្ពុជា​ ​ផ្ដោត​លើ​ទីផ្សារ​ចិន

  • 2019-08-14 08:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍​បើក​កិច្ចប្រជុំ ពង្រឹង​ការ​គ្រប់​គ្រង​លើ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​ផ្ដោត​លើ​ទីផ្សារ​ចិន។

ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍ ដើម្បី​ពិនិត្យ និង​ពង្រឹង​ការ​គ្រប់​គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ពិសេស​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសាចិន។

កិច្ច​ប្រជុំ​បាន​ផ្តោតលើចំណុចសំខាន់ៗ ២គឺ៖

ទី១. ការ​ពង្រឹង​ការ​គ្រប់​គ្រង​ឧស្សាហកម្ម​ទេសចរណ៍​រួម​មាន៖

  • ការ​គ្រប់​គ្រង​មគ្គទេសក៍​ទេសចរណ៍​និយាយភាសាចិន
  • ការ​បណ្ដុះបណ្ដាល​មគ្គទេសក៍​ភាសា​ចិន និង​ការ​ប្រលង​ប្រណាំង​ជ្រើស​រើស​អ្នក​និយាយ ភាសា​ចិន​ឆ្នើម​ក្នុង​សេវាកម្ម​ទេសចរណ៍
  • ការងារ China Ready
  • ការ​ត្រៀម​រៀបចំ​សាខា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​សម្រាប់​រក​ស៊ី​ជា​មួយ​ចិន
  • ការ​ពង្រឹង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍

ទី២. ការ​ពង្រឹង​របៀបរបប​ការងារ និង​ការ​កែសម្រួល ប្រគល់​ភារកិច្ច​ជូន​ថ្នាក់​ដឹក​នាំ​ក្រសួង។

ក្នុង​​កិច្ចប្រជុំ​នេះ​ដែរ ក៏​មាន​ការ​ចូល​រួម​ពី​ប្រធាន​នាយកដ្ឋាន អគ្គនាយករង អគ្គនាយក អនុ​រដ្ឋ​លេខា​ធិការ និង​រដ្ឋលេខាធិការ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ​ផង​ដែរ៕

អត្ថបទ និងរូបភាព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;