U18 វៀតណាម ត្រូវការឈ្នះកម្ពុជាដាច់ខាត និងលក្ខខណ្ឌ១ទៀត ដើម្បីឡើងទៅវគ្គខ្វែង
- 2019-08-15 03:48:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U18 វៀតណាម ត្រូវការឈ្នះកម្ពុជាដាច់ខាត និងលក្ខខណ្ឌ១ទៀត ដើម្បីឡើងទៅវគ្គខ្វែង
ចន្លោះមិនឃើញ
ការប្រកួតចុងក្រោយក្នុងវគ្គចែកពូលនៃពានរង្វាន់ AFF U18 Championship 2019 នឹងធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ។ ក្នុងនោះ ៣ក្រុមនៅពូល B ដែលត្រូវប្រជែងគ្នាដើម្បីឡើងទៅខ្វែងរួមមាន ម៉ាឡេស៊ី អូស្ត្រាលី និងវៀតណាម ខណៈពូល A បានរកឃើញក្រុមកក់កៅអីហើយ គឺ ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា។
ម៉ាឡេស៊ី និងអូស្ត្រាលី ស្ថិតនៅលេខ១ និងលេខ២ មាន៩ពិន្ទុដូចគ្នា ឯវៀតណាមលេខ៣ មាន៧ពិន្ទុ។ ការប្រកួតល្ងាចនេះ ម្ចាស់ផ្ទះវៀតណាម ត្រូវប៉ះកម្ពុជា, ម៉ាឡេស៊ី ប៉ះថៃ និងអូស្ត្រាលីប៉ះសិង្ហបុរី។ ដូច្នេះដើម្បីមានឱកាសបានឡើងទៅវគ្គខ្វែង វៀតណាម ត្រូវការឈ្នះកម្ពុជា ដាច់ខាត ហើយ រវាងអូស្ត្រាលី និងម៉ាឡេស៊ី យ៉ាងហោចត្រូវមានក្រុមមួយចាញ់។
ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១ក្នុងពូល B នឹងត្រូវប្រកួតជាមួយមីយ៉ាន់ម៉ា ដែលជាក្រុមលេខ២ពូលA នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។ ចំណែកក្រុមដែលបានលេខ២ក្នុងពូលB នឹងប៉ះ ឥណ្ឌូណេស៊ីដែលជាក្រុមលេខ១ នៅពូលA៕