ប្រវត្តិ​កុមារ​ពេជ្រ ​សៀង ចន្ធា ​និង​ក្ដី​ស្រមៃ​ចង់​លេង​នៅ​ប្រទេស​អាស៊ី​មួយ​នេះសិន ​មុន​ទៅ​អឺរ៉ុប​

  • 2019-08-16 07:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សៀង ចន្ធា ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​កម្ពុជា ​ដែល​ជួយ​ក្រុម U18 ​យក​ឈ្នះ​លើ​ក្រុម​ថៃ ​និង​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ​ក្នុង​ពាន​រង្វាន់ AFF U18 ឆ្នាំ២០១៩។

ចន្ធា ​​​ខ្សែ​ប្រយុទ្ធ​​​​យុវជន​ជម្រើស​ជាតិ​​​កម្ពុជា​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះ​កុង​។ ​រូបគេ​មាន​បង​ប្អូន​​​ចំនួន ៤​នាក់​​(ខ្លួន​ជា​កូន​ពៅ​) ​មាន​ឱ​ពុក​ឈ្មោះ ឈឿ សៀង ​និង​ម្ដាយ​ឈ្មោះ ​​ហេង សុខា។ ​កីឡាករ​ចាប់​អាជីព​នៅ​សាលា​បាល់ទាត់​បាទី​នេះ ​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង ​ក្រោយ​ពី​រូបគេ​បាន​ជួយ​ក្រុម​ U-16 ​កម្ពុជា​ឡើង​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​នៃ​ពាន​រង្វាន់ AFF U-16 Championship 2016 ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​​។

សម្រាប់​បំណង​ប្រាថ្នា​របស់​គេ​វិញ ​ចន្ធា ធ្លាប់​ប្រាប់​ថា​ចង់​ទៅ​លេង​នៅ Barcelona ​បើ​ទោះ​បី​វា​ពិបាក​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ការ​ចង់​ទៅ​លេង​នៅ​ក្លឹប​កំពូល​របស់​ពិភព​លោក​​មួយ​​​នេះ​ជា​ក្ដី​ស្រមៃ​តាំង​ពី​ចាប់​លេង​បាល់​ក្នុង​អាយុ​១០​ឆ្នាំ​មក​ម្ល៉េះ។ តែ​មុន​នឹង​ចង់​ទៅ​អេស្ប៉ាញ​​​​​នេះ​ដែរ ​កីឡាករ​កំពុង​ឡើង​ជើង​នេះ ​ចង់​ទៅ​​ប្រកប​អាជីព​បាល់​ទាត់​​នៅ​ប្រទេស​ជប៉ុន​ជា​មុន​សិន​ ​​ដើម្បី​ជា​ស្ពាន​អាច​​បង្កើត​ក្ដី​ស្រមៃ​ចង់​ទៅ​លេង​នៅ​ Barcelona។ ​​​បំណង​ប្រាថ្នា​ទៅ​ប្រកប​អាជីព​នៅ​ជប៉ុន​​​គឺ​មាន​ក្ដី​រំពឹង​ខ្ពស់​​​ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គេ ប៉ុន្តែ​​ទទួល​បាន​ឱកាស​ទៅ​អេស្ប៉ាញ​ឬ​អត់​​​មិន​ហ៊ាន​​​សង្ឃឹម​ច្រើន​​​​ទេ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;