ប្រៃសណីយ៍កម្ពុជាសហការជាក្រុមហ៊ុនឯកជននឹងនាំផលិតផល SME ខ្មែរទៅកាន់ពិភពលោក

  • 2019-08-17 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រៃសណីយ៍កម្ពុជាបានសហការជាក្រុមហ៊ុនឯកជនមួយ ដាក់សម្ពោធឲ្យដំណើរការវេបសាយ​ទិញទំនិញតាមអនឡាញធំជាគេមួយដែលមានជា៣ភាសា​ ខ្មែរ ចិន និងអង់គ្លេស ដើម្បីពង្រីកវិសាលភាពផ្នែក E-Commerce និងនាំផលិតផលSMEខ្មែរទៅកាន់ពិភពលោកឲ្យកាន់តែច្រើន។

លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកប្រៃសណីយ៍កម្ពុជាបានលើកឡើងថា ប្រៃសណីយ៍កម្ពុជាបានការសហការជាមួយក្រុមហ៊ុន​ ប្រៃសណីយ៍កម្ពុជាអីសូលូសិន ភី អិល ស៊ី បង្កើតវេបសាយ tinhtinh.com.kh ដើម្បីឲ្យមានភាពងាយស្រួល រហ័យទាន់ចិត្ត ជឿទុកចិត្ត ចំណញពេវេលា និងសុវត្ថិភាពដល់អ្នកលក់ និងអ្នកទិញ​។

លោក អោក បូរ៉ា បន្តថា ក្រៅពីទំនិញរាប់ម៉ឺនមុខយកមកពីប្រទេសផ្សេងៗ​ដែលយើងបានដាក់លក់នោះ យើងមានឆន្ទះក្នុងការស្វាគមន៍ទទួលយកផលិតផលក្នុងស្រុកដើម្បីលើកស្ទួយផលិតផល SME ​ខ្មែរ ​ និងផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកឲ្យបានកាន់តែច្រើន។ ninhninh ក៏បានសហការជាមួយវេបសាយលក់ទំនិញអនឡាញល្បីៗលើពិភពលោកដូចជា​ អាលីបាបា និង​​ Ebay ផងដែរ។

លោក អោក បូរ៉ា និងលោកស្រី មាស សុភារី ក្នុងថ្ងៃសម្ភោធ

លោកស្រី មាស សុភារី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ ប្រៃសណីយ៍កម្ពុជាអីសូលូសិន ភី អិល ស៊ី បានលើកឡើងថា ចាប់ពីពេលនេះ ពាណិជ្ជករក្នុងស្រុកគឺមិនចំាបាច់ព្រួយបារម្ភពីថ្លៃឈ្នួលផ្សេងៗ រួមទាំងថ្លៃផ្សព្វផ្សាយនោះទេ វេបសាយ tinhtinh រីករាយទទួលស្វាគមន៍នូវពាណិជ្ជករក្នុងស្រុកទាំងអស់មានបំណងចង់លក់ផលិតផលរបស់ពួកគាត់តាមរយ:គម្រោងរបស់យើង។ tinhtinh នឹងធ្វើឲ្យវិស័យ E-Commerce និងសេដ្ឋកិច្ចទីផ្សារឌីជីថលកម្ពុជាមានការរីចម្រើន និងពេលនិយមកាន់តែខ្លាំង។

បច្ចុប្បន្នប្រៃសណីយ៍កម្ពុជាជាសមាជិកសហភាពប្រៃសណីយ៍សកល(UPU) អាចធ្វើការទំនាក់ទំនងរវាងប្រទេសទាំង១៩២ជាសមាជិកលើពិភពលោកទាំងអស់ដោយផ្ទាល់ក្នុងការធ្វើអាជីវកម្មប្រៃសណីយ៍អន្តរជាតិផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;