ទឹកចិត្ត! អ៊ំប្រុសម្នាក់ខំហោះពីអាមេរិកចាយខ្ទង់ពាន់ដុល្លារប៉ងមកមើល ចាន់ រតនាវាយនៅថៃ
- 2019-08-20 04:35:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្ត! អ៊ំប្រុសម្នាក់ខំហោះពីអាមេរិកចាយខ្ទង់ពាន់ដុល្លារប៉ងមកមើល ចាន់ រតនាវាយនៅថៃ
ចន្លោះមិនឃើញ
អាណិកជនខ្មែរអាមេរិកម្នាក់ បានស្វះស្វែងធ្វើដំណើរពីចម្ងាយប៉ងគោលបំណងធំចង់មកមើលការប្រកួតរបស់ចាន់ រតនា ទល់នឹងជើងខ្លាំងគុយបា Balart នៅទីក្រុងបាងកក ប្រទេសថៃកាលពីសប្ដាហ៍មុន។
លោកអ៊ំ ប៉ុន ចាន់ពាន បានអង្គុយមើលការប្រកួតរបស់ រតនា យ៉ាងជក់ចិត្តជាមួយកូនប្រុសក្នុងកីឡដ្ឋាន Impact Arena និងបានស្រែកលើកចិត្តកីឡាករខ្មែរឡើងស្អកក។ និយាយក្នុងកិច្ចសម្ភាសន៍ជាមួយ Sabay លោកអ៊ំប្រាប់ថា បានធ្វើដំណើរហោះពីសហរដ្ឋអាមេរិកមកលេងបងប្អូននៅស្រុកខ្មែរ ប៉ុន្តែគោលបំណងធំមួយទៀតនោះចង់មានឱកាសមកមើលរតនា ប្រកួតផ្ទាល់។
ព្រោះតែចិត្តស្រឡាញ់ពេកអ៊ំប្រុសដែលមានកំណើតកើតជាក្នុងខេត្តបន្ទាយមានជ័យបានជួលឡានឯកជនចេញពីប៉ោយប៉ែតជាមួយកូនប្រុសនិងបងប្អូន៦នាក់ទៀតមកប្រទេសថៃ។ អាចនិយាយបានថាមកលេងប្រទេសថៃផងនិងរងចាំទស្សនាការប្រកួតរបស់រតនា អ៊ំប្រុសត្រូវចំណាយច្រើនមែនទែនសម្រាប់ការស្នាក់នៅរយៈពេល៦ថ្ងៃ។
បើតាមការសរុបរបស់លោកអ៊ំគ្រាន់តែថ្លៃជួលរថយន្តមួយថ្ងៃត្រូវចំណាយ១៥០ដុល្លារ សំបុត្រចូលទស្សនាការប្រកួតជាមួយកូនប្រុសអស់៣៧០ដុល្លារ ថ្លៃហូបចុកនិងស្នាក់នៅផ្សេងទៀតជាមួយបងប្អូនអស់ប្រហែល៤០០០ទៅ៥០០០ដុល្លារ។ ចំពោះជ័យជម្នះរបស់រតនា អ៊ំប្រុសបានបង្ហាញពីក្ដីរីករាយ និងស្រែកឡើងអស់សំឡេង៕