The Rock ក្លាយជាតារាប្រុសរកលុយបានច្រើនជាងគេប្រចាំ ២០១៩

  • 2019-08-22 06:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Dwayne Johnson ដែល​គេ​ស្គាល់​ថា​ជា​ The Rock នោះ បាន​ឈរ​លើ​តំណែង​កំពូល​នៃ​បញ្ជី​​​របស់ Forbes ដែល​​រៀប​រាប់​អំពី​តារា​ប្រុស​​កំពូល​ទាំង ១០ ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​លោក គិត​ចន្លោះ​ពី​ ១ មិថុនា ២០១៨ ដល់ ១ មិថុនា ២០១៩។

តាម​តួ​លេខ​របស់​ Forbes បាន​បង្ហាញ​ថា​តារា​សម្ដែង​វ័យ ៤៧ ឆ្នាំ​រូប​នេះ​ អាច​រក​ចំណូល​បាន ៨៩,៤ លាន​ដុល្លារ។ The Rock អាច​ទទួល​បាន​តម្លៃ​ខ្លួន​រហូត​ដល់ ២៣,៥ លានដុល្លារ ពី​ភាពយន្ត Jumanji វគ្គ​ថ្មី​ដែល​ចេញ​ឆាប់ៗ និង​បាន​​ចំណូល​មួយ​ផ្នែក​ពី​ភាពយន្ត Jumanji វគ្គ​ចាស់ ដែល​វា​ចំណូល​បាន​​ ៩៦២,១ លាន​ដុល្លារ​។ លើស​ពី​នេះ​ The Rock ទទួល​បាន​ ៧០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ភាគ​ ពី​ការ​ថត​ភាពយន្ត​ភាគ​កំប្លែង​ Ballers របស់​ទូរទស្សន៍ HBO រួម​ទាំង​ចំណូល​ខ្ទង់​លាន​បាន​ពី​ការ​សហការ​ជា​មួយ​ម៉ាក​សំលៀក​បំពាក់ Under Armour ផងដែរ។

​​​ត​ទៅ​នេះ​គឺ​ជា​តារា​សម្ដែង​បុរស​ទាំង ១០ រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត ៖

១០. Will Smith រក​បាន ៣៥ លាន​ដុល្លារ

៩. Paul Rudd រក​បាន ៤១ លាន​ដុល្លារ​

៨. Chris Evans រក​បាន​ ៤៣,៥ លាន​ដុល្លារ

៦. Adam Sandler រក​បាន ៥៧ លាន​ដុល្លារ​

៦. Bradley Cooper រក​បាន ៥៧ លាន​ដុល្លារ​

៥. Jackie Chan រក​បាន ៥៨ លាន​ដុល្លារ

៤. Akshay Kumar រក​បាន ៦៥ លាន​ដុល្លារ

៣. Robert Downey Jr. រក​បាន ៦៦ លាន​ដុល្លារ

២. Chris Hemsworth រក​បាន ៧៦,៤ លាន​ដុល្លារ

១. Dwayne Johnson រក​បាន ៨៩,៤ លាន​ដុល្លារ

ចុចអាន ៖ Kim និង Kylie ស្លៀកឈុតរឹបរាងយ៉ាងទាក់ភ្នែក ប៉ុន្តែគេចាប់អារម្មណ៍កំហុសឆ្គងមួយ

ប្រភព៖ Forbes ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;