ដំណឹង​ល្អ! Maddox ​ចេញ​ពី​អាមេរិក​ មក​រៀន​នៅ​សកល​វិទ្យាល័យ​ល្បី​នៅ​​កូរ៉េ​ខាង​ត្បូង

  • 2019-08-22 08:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Maddox ដែល​ជា​កូន​ចិញ្ចឹម​របស់​តារា​ហូលីវូដ Angelina Jolie ​នឹង​មក​សិក្សា​បន្ត​នៅ​សកល​វិទ្យាល័យ Yonsei ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង។

ថ្មី​ៗ​កន្លង​ទៅ​​នេះ រូបភាព​ជា​ច្រើន​បាន​បង្ហាញ​ពី​សកម្មភាព Angelina និង Maddox ដើរ​ទស្សនកិច្ច​សកល​វិទ្យាល័យ​ ជាមួយ​មន្ត្រី​ក្នុង​សាលា។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​ច្បង​របស់ Angelina ដែល​មាន​ឈាម​ជ័យ​ជា​ខ្មែរ​រូប​នេះ​នឹង​សិក្សា​ផ្នែក​ជីវគីមីវិទ្យា។

​​មាន​សកលវិទ្យាល័យ​ជា​ច្រើន​បាន​យល់​ព្រម​ទទួល​យក Maddox ប៉ុន្តែ​គេ​សម្រេច​ចិត្ត​យក​សាលា Yonsei។ Maddox វ័យ​១៨​ឆ្នាំ​​បាន​សិក្សា​ភាសា​កូរ៉េ និង​រៀន​មេរៀន​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ត្រៀម​ចូល​សាលា។ ប្រភព​បន្ថែម​ថា ខណៈ​គេ​នឹង​ឆ្ងាយ​ពី​ផ្ទះ​នៅ​អាមេរិក ប៉ុន្តែ​សាលា​ថ្មី​របស់​គេ​គឺ​ជិត​​ក្រុម​គ្រួសារ​ដែល​រស់​នៅ​ស្រុក​ខ្មែរ។

សាកលវិទ្យាល័យ Yonsei គឺ​ជា​ស្ថាប័ន​ស្រាវជ្រាវ​ឯកជន​មួយ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​សេអ៊ូល​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៨៨៥។ សាកល​វិទ្យាល័យ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សាកលវិទ្យាល័យ​ល្អ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស៕

ប្រភព៖ USAtoday ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;