កុមារ​ពេជ្រ ​សៀង ចន្ធា ​បង្ហាញ​មុខ​គូ​ស្នេហ៍​ហើយ​តើ​នេះ​

  • 2019-08-22 08:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សៀង ចន្ធា ​កីឡាករ​វ័យ​ក្មេង​ឆ្នើម​របស់​កម្ពុជា បាន​បង្ហាញ​មុខ​គូ​សង្សារ​របស់​ខ្លួន​ហើយ ​ក្នុង​ខួប​នៃ​ការ​ទាក់ទង​គ្នា​របស់​អ្នក​ទាំង​ពីរ ​៤​ឆ្នាំ​៩​ខែ​។

សង្សារ​របស់​កីឡាករ U18 ​ជម្រើស​ជាតិ​កម្ពុជា​នេះ ​ត្រូវ​បាន​គេ​ស្គាល់ ​ក្រោយ​ពី​សាមី​ខ្លួន​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង។ ​អ្នក​គាំទ្រ​និង​មិត្តភក្ដិ​ជា​ច្រើន​ពេញ​ចិត្ត ​និង​ជូន​ពរ​អ្នក​ទាំង​ពីរ​ឱ្យ​ស្រលាញ់​គ្នា​កាន់​តែ​ខ្លាំង​ថែម​ទៀត ​ជា​ពិសេស​ប្រលង​ជាប់​ថ្នាក់​បាក់ឌុប​កន្លង​ទៅ​ផង​ដែរ។ ទន្ទឹម​គ្នា​នោះ ​ក៏​សង្ឃឹម​ថា ចន្ធា ​កាន់​តែ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​កីឡា​បាល់ទាត់​បន្ថែម​ទៀត ព្រោះ​ថា​មិត្ត​ស្រី​របស់​គេ​ក៏​ជា​អ្នក​ជំរុញ​និង​គាំទ្រ​ពេញ​ទំហឹង​ផង​ដែរ ​កន្លង​មក​នេះ។

រំលឹង​ថា ចន្ធា ​នឹង​ត្រូវ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​នា​ដើម​ខែ​ក្រោយ​នេះ ​ជាមួយ​ក្រុម​គ្រូ​បង្វឹក​និង​កីឡាករ​៣​នាក់​ផ្សេង​ទៀត ដើម្បី​ទទួល​បាន​បទ​ពិសោធ​ល្អ​ៗ​ពី​ជប៉ុន​មក៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;