មូលហេតុពីក្រោយ Dembele វ័យ២០ឆ្នាំជាគ្រាប់ពេជ្រ តែដល់វ័យ២២ឆ្នាំអាចទៅជាដុំថ្មវិញ
- 2019-08-23 01:50:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុពីក្រោយ Dembele វ័យ២០ឆ្នាំជាគ្រាប់ពេជ្រ តែដល់វ័យ២២ឆ្នាំអាចទៅជាដុំថ្មវិញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Ousmane Dembele កំពុងធ្លាក់ទម្រង់លេងជាខ្លាំង ហើយមានបញ្ហាជាមួយក្លឹប FC Barcelona ទៀត ដោយមិនព្រមស្ដាប់តាមការណែនាំរបស់ក្លឹបឡើយ។
កីឡាករបារាំងខាងលើបានរបួសក្នុងការប្រកួតបើកឆាកលីគកំពូលអេស្ប៉ាញ ដែលក្រុម Barcelona ចាញ់ក្រុម Bilbao ក្នុងលទ្ធផល ១-០។ ក្រោយពីរងរបួសនេះហើយ រូបគេមិនព្រមមកតាមការណាត់របស់ក្រុមគ្រូពេទ្យក្លឹបអ្នកមានបុណ្យឡើយ ដែលធ្វើឱ្យមានការមិនពេញចិត្តខ្លាំងឡើងចំពោះទង្វើរបស់គេនេះ។ ដោយរបួសនោះ ត្រូវបានគេព្យាករណ៍ថាអាចដល់៥សប្ដាហ៍ ឬអាចយូរជាងនេះ បើសិនជាកីឡាករនៅតែមិនព្រមស្ដាប់តាមការណែនាំ។
គេដាក់ចម្ងល់ថាតើហេតុអ្វីបានជាខ្សែប្រយុទ្ធវ័យ២២ឆ្នាំខាងលើ ទៅជាបែបនេះ? កាលពីវ័យ២០ឆ្នាំ Dembele បានកសាងឈ្មោះយ៉ាងល្អនិងជាកីឡាករវ័យក្មេងឆ្នើមម្នាក់លើលោក ដែលធ្វើឱ្យក្រុម Barcelona ជះលុយយ៉ាងច្រើនទិញយក។ តែក្រោយពីផ្លាស់មកលេងនៅអេស្ប៉ាញ រូបគេបានប្ដូរទាំងស្រុង ទាំងការលេងមិនល្អ របួសច្រើន ហើយមិនគោរពពេលវេលាថែមទៀត។
កត្តាដែលបង្កឱ្យមានរឿងនេះកើតឡើង ត្រូវបានគេតាមដានឃើញថា បច្ចុប្បន្នអតីតកីឡាករ Dortmund នេះចំណាយពេលវេលាច្រើនទៅលើការដើរលេងយប់ ញ៉ាំអាហារមិនសមស្រប ហើយថែមទាំងញៀនលេងហ្គេមថែមទៀត។ ការមិនផ្ដោតទៅលើការហ្វឹកហាត់ និងមិនថែទាំសុខភាពនេះហើយ ធ្វើឱ្យរូបគេធ្លាក់ខ្លាំងមែនទែនរហូតដល់ពេលនេះ៕