Spurs គ្រប់គ្រងបាល់​ ៨០% តែ​ចាញ់​ក្រុម​បាត​តារាង (វីដេអូ)

  • 2019-08-26 01:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មាន់​ខ្នាយមាស Tottenham Hotspur បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ Newcastle ០-១ ក្នុង​សប្ដាហ៍​ទី៣ នៃ English Premier League កាលពីយប់មិញ។

១គ្រាប់ជ័យជម្នះ​សម្រាប់​ក្រុមលោក Steve Bruce រកបានដោយ​កីឡាករ​ចំណូល​ថ្មី ដែលទិញមក​ថ្លៃបំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ក្លឹប គឺ Joelinton នៅ​នាទី ២៧។

Joelinton អបអរក្រោយស៊ុតបញ្ចូលទី
នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​របស់​ក្រុម​សារិកាព្រៃ ហើយ​ក៏ជា​បរាជ័យ​លើកដំបូង​របស់​ Spurs ផងដែរ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺក្នុងប្រកួតនេះ គឺក្រុមលោក Mauricio Pochettino បានគ្រប់គ្រង​បាល់​ ដល់ទៅជិត ៨០% (៧៩,៨%) ដែល​ច្រើន​បំផុត​លំដាប់​ទី២ សម្រាប់​ក្រុម​ដែលចាញ់ (កាលពីឆ្នាំ ២០១៦ Liverpool គ្រប់គ្រង​បាល់ ៨០,៤% តែចាញ់ Burnley)។
Son Heung-min ប្រជែងយកបាល់ជាមួយ Paul Dummett

ប្រកួតបន្ទាប់ Newcastle ទទួលភ្ញៀវ Watford (ថ្ងៃ៣១ សីហា) ចំណែក Spurs ត្រូវ​ធ្វើ​ការ​ធ្ងន់ ដោយ​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ Arsenal (ថ្ងៃ១ កញ្ញា)។

ទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;