តភាគ! PSG បដិសេធសំណើ១១៨លានផោន បូកកីឡាករ៣នាក់របស់ Barca ប្ដូរយក Neymar
- 2019-08-29 08:27:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តភាគ! PSG បដិសេធសំណើ១១៨លានផោន បូកកីឡាករ៣នាក់របស់ Barca ប្ដូរយក Neymar
ចន្លោះមិនឃើញ
Paris Saint-Germain បានបដិសេធសំណើរបស់ Barcelona ក្នុងការទិញយក Neymar ក្រោយពីរថ្ងៃនៃការចរចាគ្នា។
ជាមួយនឹងទីផ្សារដោះដូរកីឡាករគ្រោងបិទនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ Barca បានធ្វើការព្យាយាមចុងក្រោយ ធានាចង់យក Neymar មកកាន់ទឹកដី Nou Camp វិញ។ ប៉ុន្តែសំណើ១១៨លានផោន បូកឲ្យកីឡាករផ្ដាច់ពីររូបគឺ Ivan Rakitic និង Jean-Clair Todibo និងឲ្យ Ousmane Dembele ខ្ចីជើងមួយរដូវកាល ត្រូវបាន PSG ច្រានចោល។
ផ្អែកតាមប្រភព ការដាក់សំណើនេះគឺមិនទាន់គ្រប់គ្រាន់សម្រាប់ PSG ចង់បាននៅឡើយទេ ព្រោះពួកគេត្រូវការតម្លៃផ្ទេរខ្ពស់ ដើម្បីកាត់កងជាមួយតម្លៃដែលទិញ Neymar ១៩៨លានផោនកាលពី២ឆ្នាំមុន។ កត្តាតថ្លៃតម្លៃគ្នាដ៏តឹងតែងនេះ ត្រូវបានគេមើលឃើញថាជាសញ្ញាល្អចំពោះគូប្រជែងរបស់ Barca គឺ Real Madrid ដែលកំពុងរៀបចំចង់ទិញ Neymar ដែរនោះ៕