ចិនចល័តទ័ពចូលក្រុងហុងកុង ខណៈអ្នកតវ៉ាត្រៀមធ្វើបាតុកម្មកាន់តែធំ

  • 2019-08-29 08:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​ធ្វើ​ការ​ចល័ត​កងទ័ព​រំដោះ​ប្រជាជន​ចូល​ទៅ​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ក្រោយ​ពេល​ដែល​មាន​ការ​តវ៉ា​ដោយ​ហិង្សា​អស់​រយៈ​ពេល​ជាង ៣​ខែ​មក​ហើយ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​ចិន Xinhua ឲ្យ​ដឹង​ថា ការ​ចល័ត​កង​ទ័ព​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចូលរួម​រក្សា​សណ្ដាប់​ធ្នាប់ និង​ស្ថិរភាព​ក្នុង​ទីក្រុង​ហុងកុង។ ចំណែក​ឯ​អ្នក​សង្កេតការណ៍​ជា​ច្រើន​រូប ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ចំនួន​កងទ័ព​ចល័ត​ចូល​ហុងកុង​មាន​ប្រមាណ​ពី ៨ ០០០ ទៅ ១០ ០០០​នាក់​ដែល​ត្រូវ​បាន​ដក​ពី​មូលហេតុ​ទ័ព​នៅ​ភាគ​ខាង​ត្បូង​ប្រទេស។ ជាមួយគ្នា អ្នក​ជំនាញ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចល័ត​ទ័ព​នេះ ដោយ​សារ​រដ្ឋាភិបាល​ចិន​ចេញ​សេចក្ដី​ព្រមាន​ថា​ការ​បង្ក្រាប​អាច​នឹង​ធ្វើ​ឡើង​គ្រប់ពេលវេលា។

គួរ​ឲ្យ​ដឹង​ថា ការ​ចល័ត​ទ័ព​ចូល​ក្រុង​ហុងកុង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​កង​ទ័ព​ធ្វើ​សមយុទ្ធ​បង្ក្រាប​បាតុកម្ម​នៅ​កីឡដ្ឋាន​នៃ​ទីក្រុង Shenzhen ដែល​មាន​ព្រំ​ប្រទល់​ជាប់​ជាមួយ​ទីក្រុង​ហុងកុង៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

;