បច្ចេកទេសជាក្រុម អាស៊ីមានតែកម្ពុជាម្នាក់គត់ឈ្នះមេដាយប្រាក់ ខណៈម្ចាស់ក្បាច់គុនក៏ធ្លាក់
- 2019-08-30 07:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកទេសជាក្រុម អាស៊ីមានតែកម្ពុជាម្នាក់គត់ឈ្នះមេដាយប្រាក់ ខណៈម្ចាស់ក្បាច់គុនក៏ធ្លាក់
ចន្លោះមិនឃើញ
មិនធម្មតានោះឡើយ ទោះកម្ពុជាភាគច្រើនមាឌតូចល្អិតយ៉ាងនេះក្ដី ប៉ុន្តែនៅតែជម្នះ និងធ្វើបានល្អរហូតអាចឈ្នះមេដាយប្រាក់ពិភពលោក លើវិញ្ញាសាបច្ចេកទេសពិសេសជាក្រុម ខណៈប្រទេសអាស៊ីចូលរួមធ្លាក់គ្មានសល់។
សិស្សគុនឆ្នើមរបស់ ITF ខាងលើនេះបន្ថែមទៀតថា ក្នុងចំណោម១៨ប្រទេសដែលលេងលើវិញ្ញាសាបច្ចេកទេសពិសេសជាក្រុមនេះ គឺក្រុមអាស៊ីធ្លាក់គ្មានសល់ហើយ ពោលសូម្បីម្ចាស់ក្បាច់គុនកូរ៉េខាងជើងក៏មិនអាចធ្វើបានល្អដែរ។
រំលឹកដែរថា លើវិញ្ញាសាបច្ចេកទេសពិសេសជាក្រុមនេះ មេដាយមាសបានលើប្រទេសប៊ុលហ្គារី មេដាយប្រាក់ កម្ពុជា និងមេដាយសំរឹទ្ធ បានលើប្រទេសក្រិក។ មកដល់ពេលនេះក្រុមតេក្វាន់ដូ ITF កម្ពុជា ឈ្នះមេដាយ៣គ្រឿង មាស១ និងប្រាក់២ ក្នុងព្រឹត្តិការណ៍ជ្រើរើសជើងឯកពិភពលោកលើកទី២១ឯប្រទេសប៊ុលហ្គារី៕
ក្រុម Helheim ថានឹងធ្វើឲ្យបានល្អបំផុតនៅស៊ីហ្គេម ២០១៩ ឯប្រទេសហ្វីលីពីន
មុនជួបអ៊ីរ៉ាក់ និងកម្ពុជា នៅវគ្គជម្រុះ World Cup បារ៉ែនបានទៅហ្វឹកហាត់នៅព័រទុយហ្គាល់
Dortmund ប្រកាសប្រឹងហ្វឹកហាត់បាល់ជ្រុង ក្រោយចាប់ឆ្នោតនៅជាមួយ Barcelona