គ្រូ Liverpool ថាក្រុម២នេះនៅក្មេង ពិតជាក្មេង ក្នុងការប្រកួត UCL
- 2019-08-30 07:36:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Liverpool ថាក្រុម២នេះនៅក្មេង ពិតជាក្មេង ក្នុងការប្រកួត UCL
ចន្លោះមិនឃើញ
Jurgen Klopp អ្នកចាត់ការក្រុម Liverpool រីករាយក្រោយពីបានឃើញលទ្ធផលការចាប់ពូលពានរង្វាន់ UEFA Champions League កាលពីយប់មិញរួចមក។
ក្រុម Liverpool ស្ថិតនៅពូល E ជាមួយក្រុម Napoli , Genk និង Salzburg សម្រាប់ការប្រកួតសន្សំពិន្ទុតាមពូលរដូវកាលថ្មីនេះ។ វាជាឆ្នាំទី២ហើយ ដែលក្រុម Liverpool តតាំងជាមួយ Napoli នៅវគ្គក្នុងពូលនេះ ហើយលោក Klopp ក៏បានបញ្ជាក់ថាខ្លួនមានអារម្មណ៍ថាបានជួបក្រុមនៅអ៊ីតាលីញឹកណាស់មួយរយៈមកនេះ។
សម្រាប់ក្រុម២ទៀតវិញ អ្នកចាត់ការដែលជួយក្រុម Liverpool លើកពាន Champions League រដូវកាលមុន បាននិយាយថា៖ “ឥឡូវនេះខ្ញុំត្រូវការពេលដើម្បីតាមដានក្រុម Genk និង Salzburg ប៉ុន្តែខ្ញុំបានដឹងរួចហើយថាពួកគេពិតជាក្មេងណាស់ ហើយក៏ជាក្រុមដែលពោរពេញដោយទឹកចិត្តលេងដែរ។ ដូច្នេះ១០០% វានឹងក្លាយជាប្រកួតគួរឱ្យចាប់អារម្មណ៍។ ខ្ញុំមិនដឹងថាខ្ញុំធ្លាប់ដឹកនាំក្រុមលេងជាមួយពួកគេឬអត់នោះទេ”៕