លោក មហាធៀ៖ បើ​អ្នក​បំពាន​អំណាច​ ប្រជាជន​មិនគាំទ្រ​អ្នកទៀតឡើយ

  • 2019-09-02 08:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បាន​ថ្លែង​ថា ក្នុងនាម​ជាអ្នក​ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​មួយ គឺអ្នក​ត្រូវតែ​គិត​យកចិត្តទុកដាក់​លើ​ប្រជាជន ហើយ​បើអ្នកភ្លេចពួកគេ ហើយបំពាន​អំណាច នោះ​អ្នកនឹងមិនទទួល​បាន​ការគាំទ្រ​ទៀតឡើយ។

រូបថតពីវីដេអូឡាយរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឆ្លើយតបនឹង​សំណួររបស់​និស្សិត​​ក្នុង​កិច្ចសន្ទនា​ពិសេស​ស្តីអំពី «ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន» នៅសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០១៩ លោក​មហាធៀ បាន​ពន្យល់​យ៉ាងដូច្នេះ​ថា៖ «**នៅពេល​អ្នកក្លាយ​ជា​មេដឹកនាំ​រដ្ឋាភិបាល​ប្រទេស​មួយ អ្នកត្រូវតែ​ធ្វើការ​បម្រើ​ប្រទេសនោះ។ ទាំងអស់​នេះ គឺជាការបម្រើ​សេវា​សាធារណៈ។ ក្នុង​ករណី​ប្រទេស​ម៉ាឡេស៊ី នៅពេល​យើង​ក្លាយ​ជាប្រទេស​ឯករាជ្យ​ពីអង់គ្លេស យើងត្រូវគិត​ពី​ប្រជាជន​របស់យើង ថាតើ​ពួកគេ​ចង់បាន​អ្វី? ដូច្នេះ​រដ្ឋាភិបាល ត្រូវតែ​ខិតខំ​ធ្វើការ​យ៉ាងខ្លាំង​ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ប្រទេស កាត់បន្ថយ​ភាព​គ្មានការងារធ្វើ បង្កើត​ឧស្សាហកម្មថ្មីៗ។ នៅពេលដែលអ្នកធ្វើ​បាន​ដូច្នេះ ប្រជាជន​នឹងនៅតែ​គាំទ្រអ្នក។ ប៉ុន្តែប្រសិន​បើអ្នកភ្លេច ហើយ​បំពាន​អំណាច​ដែល​អ្នកមាន មិន​ខ្វល់ពី​ប្រជាជន រដ្ឋាភិបាល​នោះ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​កាន់អំណាច​ទៀតឡើយ**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;