ដឹងមូលហេតុ ភូមិមួយនៅឥណ្ឌូនេស៊ី កំពុងលិចកប់ក្រោមគំនរសំរាមពីប្រទេសអភិវឌ្ឍ (មានវីដេអូ)
- 2019-09-02 09:39:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ ភូមិមួយនៅឥណ្ឌូនេស៊ី កំពុងលិចកប់ក្រោមគំនរសំរាមពីប្រទេសអភិវឌ្ឍ (មានវីដេអូ)
ចន្លោះមិនឃើញ
ភូមិ Bangun នៃកោះចាហ្វាប្រទេសឥណ្ឌូនេស៊ី កំពុងក្លាយជាជនរងគ្រោះដោយសារគំនរសំរាមដែលត្រូវបានបញ្ជូនពីប្រទេសអភិវឌ្ឍនៃលោកខាងលិច។
ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំង ប្រកាសឈប់ទទួលសំរាមពីប្រទេសនៅអ៊ឺរ៉ុបមក ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍រួមមានម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងហ្វីលីពីន បានក្លាយជាគោលដៅសំខាន់សម្រាប់ជាទីចាក់សំរាមទាំងនោះ។ ភូមិ Bangun ក៏ស្ថិតក្នុងចំណោមគោលដៅចាក់សំរាមទាំងនោះផងដែរ ពោលគឺសំរាមជាង ៧៥តោន ឬស្មើនឹង ៤០-៥០ឡាន ត្រូវបានដឹកទៅចាក់ជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ សំរាមទាំងនោះ បានក្លាយជាប្រភពចំណូលដ៏សំខាន់ប្រចាំថ្ងៃសម្រាប់ប្រជាជនរស់នៅក្នុងតំបន់។
អ្វីដែលសំខាន់ជាងនេះទៀត ពលរដ្ឋដែលរស់នៅក្នុងភូមិ Bangun បាននាំគ្នាផ្លាស់ប្ដូររបរពីធ្វើស្រែចម្ការ មករើសសំរាមវិញខណៈដែលអ្នកខ្លះទៀតនាំគ្នាលក់ដីរបស់ខ្លួនដើម្បីប្រែជាកន្លែងចាក់សំរាមទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម ៖