រឿងពិសេស៣ ធ្វើឱ្យកម្ពុជា សង្ឃឹមខ្ពស់យកឈ្នះហុងកុង បាន
- 2019-09-05 01:50:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិសេស៣ ធ្វើឱ្យកម្ពុជា សង្ឃឹមខ្ពស់យកឈ្នះហុងកុង បាន
ចន្លោះមិនឃើញ
ក្រុមកម្ពុជា នឹងបើកទ្វាផ្ទះពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមភ្ញៀវហុងកុង នៅម៉ោង៦:៣០នាទីល្ងាចនេះហើយ ក្នុងវគ្គជម្រុះទី២ពានរង្វាន់ FIFA World Cup 2022 ។
ក្រុមទាំងសងខាងសុទ្ធតែមានសង្ឃឹមដូចគ្នា ក្នុងការយកជ័យជម្នះជូនអ្នកគាំទ្ររៀងខ្លួន ប៉ុន្តែបើក្រឡែកមើលខាងម្ចាស់ផ្ទះកម្ពុជា ហាក់ដូចជាមានប្រៀបជាងបន្តិច ព្រោះហេតុផល៣យ៉ាងខាងក្រោមនេះ ៖
១ កីឡដ្ឋាន
កម្ពុជា សមជាមួយកីឡដ្ឋានស្មៅសិប្បនិមិត្តនេះរាប់ឆ្នាំមកហើយ ដូច្នេះអាចយល់ច្បាស់ពីការរត់និងលេងលើទីលានបែបនេះ។ ដូចដែលដឹងស្រាប់ ស្មៅសិប្បនិមិត្តបាល់រត់មិនដួចស្មៅធម្មជាតិទេ ប្រសិនណាបើកីឡាករមិនយល់ច្បាស់ពីរឿងនេះ នឹងពិបាកក្នុងការលេងមិនបាន។ ក្រុមហុងកុង តាំងពីដើមមក គេលេងនៅស្មៅធម្មតា ដូច្នេះគ្រូហុងកុង បានលើកឡើងថាប្រកួតល្ងាចនេះនឹងពិបាកសម្រាប់ក្រុមមិនខាន។
២ អ្នកគាំទ្រ
ច្បាស់ណាស់នៅល្ងាចនេះ អ្នកគាំទ្រកម្ពុជានឹងចូលរួមគាំទ្រច្រើនមិនខាន។ ពហុកីឡដ្ឋានដែលផ្ទុកមនុស្សបានជាង៦ម៉ឺននាក់នេះ អាចនឹងរកកន្លែងអង្គុយមិនបានទេ ដូចដែលធ្លាប់ដឹងពីមុនមកអីចឹង។ មួយវិញទៀត នេះជាប្រកួតបើកឆាកជម្រុះ World Cup ផង ដូច្នេះអ្នកគាំទ្រនឹងទៅទស្សនាលើកទឹកចិត្តកីឡាករជម្រើសជាតិច្រើនមិនខាន។ សំឡែងស្រែកហ៊ោរាប់ម៉ឺននាក់នេះ នឹងធ្វើឱ្យក្រុមកម្ពុជា រឹតតែមានកម្លាំងប្រយុទ្ធលើទីលានថែមទៀត។
៣ បច្ចេកទេស និងយុទ្ធសាស្ត្រជប៉ុន
Honda បានមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាផ្ទាល់សម្រាប់ប្រកួតនេះ។ លោកបានលើកឡើងថាក្រុមកម្ពុជាបច្ចុប្បន្ននេះមានការរីកចម្រើនច្រើន។ ដូច្នេះនៅល្ងាចនេះ អ្នកគាំទ្រប្រាកដជាឃើញបច្ចេកទេសលេង របៀបថ្មីមួយ ដើម្បីយកឈ្នះលើក្រុមហុងកុងមិនខាន៕