រលកកម្ដៅមិនធ្លាប់មាននៅបារាំង សម្លាប់មនុស្សជាង ១ ពាន់នាក់
- 2019-09-09 02:25:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រលកកម្ដៅមិនធ្លាប់មាននៅបារាំង សម្លាប់មនុស្សជាង ១ ពាន់នាក់
ចន្លោះមិនឃើញ
រលកកម្ដៅដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចាប់តាំងពីខែមិថុនា ដល់កក្កដា បានបណ្ដាលឲ្យមនុស្ស ១ ៤៣៥នាក់ស្លាប់ក្នុងប្រទេសបារាំងនាឆ្នាំនេះ។
យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងលោក Agnes Buzyn ដែលថ្លែងទៅក្នុងវិទ្យុមួយឲ្យដឹងថា ពាក់កណ្ដាលនៃជនរងគ្រោះដែលបានស្លាប់ មានវ័យចាប់ពី ៧៥ឆ្នាំឡើងទៅ។ រលកកម្ដៅដែលមិនធ្លាប់មាននេះ បានធ្វើឲ្យសីតុណ្ហភាពឡើងខ្ពស់បំផុតរហូតដល់ ៤៦អង្សាកាលពីខែមិថុនា ខណៈពេលដែលក្រុងប៉ារីសមានសីតុណ្ហភាព ៤២,៦អង្សា។ លើសពីនេះ របាយការណ៍ក្រសួងសុខាភិបាលឲ្យដឹងថា មនុស្ស ៥៦៧នាក់បានស្លាប់អំឡុងរលកកម្ដៅលើកទី១ចាប់ពីថ្ងៃទី ២៤មិថុនា ដល់ ៧កក្កដា ខណៈដែល ៨៦៨នាក់ផ្សេងទៀត ស្លាប់អំឡុងពេលរលកកម្ដៅលើកទី២ចាប់ពីថ្ងៃទី ២១ដល់ ២៧កក្កដា។
យ៉ាងណាមិញ ដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហានេះ អាជ្ញាធរបារាំងបានចេញវិធានការឲ្យអាងទឹកក្នុងទីក្រុងមួយចំនួនបន្ដបើកទ្វារ និងបង្កើតខ្សែទូរសព្ទបន្ទាន់សម្រាប់ជួយសង្គ្រោះផងដែរ៕