ក្រៅពី​កម្ពុជា ក្រុម​អាស៊ាន​២ទៀត​ក៏ប៉ះ​គីឡូធ្ងន់​ដែរ​នៅ​វគ្គជម្រុះ World Cup ថ្ងៃ​ស្អែក

  • 2019-09-09 07:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈកម្ពុជា នឹងទទួលភ្ញៀវខ្លាំង​បារ៉ែន ក្នុង​វគ្គជម្រុះ World Cup 2022 ពូលC ជើងទី២ នាល្ងាចស្អែក ក្រុម​អាស៊ាន២ទៀត ក៏ត្រូវប៉ះក្រុម​ជើងខ្លាំងប្រចាំ​អាស៊ីផងដែរនោះគឺ មីយ៉ាន់ម៉ា ប៉ះ ជប៉ុន (ពូលF) និង​ ម៉ាឡេស៊ី ប៉ះ អារ៉ាប់រួម (ពូលG)។ សិង្ហបុរី ក៏ជួបក្រុមខ្លាំងផងដែរ គឺប៉ាឡេស្ទីន ក្នុង​ពូលD។

ក្រុម​​ផ្សេងទៀត គឺ ហ្វីលីពីន ទៅផ្ទះ កោះខ្វាម ក្នុងពូលA ខណៈ​អាស៊ាន២ប៉ះគ្នា គឺឥណ្ឌូណេស៊ី ស្វាគមន៍ដំរីថៃ (ពូលG)។

ក្រៅពីនេះ៖

-ម៉ាល់ឌីវ Vs ចិន (ពូល A)

-ឆាយនីស្តតៃប៉ិ Vs នេប៉ាល់ (ពូល B)

-គូវែត Vs អូស្ត្រាលី (ពូលB)

-ហុងកុង Vs អ៊ីរ៉ង់ (ពូលC)

-យេមែន Vs អារ៉ាប៊ីសាអ៊ូឌីត (ពូលD)

-អាហ្គានីស្ថាន Vs បង់ក្លាដែស (ពូលE)

-កាតា Vs ឥណ្ឌា (ពូល E)

-ម៉ុងហ្គោលី Vs តាជីគីស្ថាន (ពូល F)

-ស្រីលង្កា Vs កូរ៉េខាងជើង (ពូលH)

-តួកមេនីស្ថាន Vs កូរ៉េខាងជើង (ពូលH)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;