មេទ័ពអាមេរិក៖ កងទ័ពអាមេរិកមានបំណងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពកម្ពុជា
- 2019-09-10 10:13:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេទ័ពអាមេរិក៖ កងទ័ពអាមេរិកមានបំណងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពកម្ពុជា
ចន្លោះមិនឃើញ
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ រូប៊ឺត ប្រោន (Robert B. Brown) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វីក ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វីក បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក មានបំណងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងកងទ័ពកម្ពុជា។ នាយឧត្តមសេនីយ៍ សង្ឃឹមថាទៅថ្ងៃអនាគត កងទ័ពនៃប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ស្វាគមន៍ចំពោះបំណងដែលចង់បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ៕
ចុចអាន៖