កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវិស័យការងារ និងអគ្គិសនី
- 2019-09-12 06:30:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវិស័យការងារ និងអគ្គិសនី
ចន្លោះមិនឃើញ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបជាមួយ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ នៅវិមានសន្តិភាព។ ក្រោយជំនួបនេះ នាយករដ្ឋមន្រ្តីទាំងពីរអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងចំនួន ៥ ដូចខាងក្រោម៖
ទី១. អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជា ជីវៈកម្ពុជា និងក្រសួងការងារនិងសុខមាលភាពសង្គមឡាវ៖
ទី២. កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពល។
ចុះហត្ថលេខាដោយ ៖
ទី៣. កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គិសនីឡាវ សម្រាប់ការទិញអគ្គិសនីបន្ថែមតាម តង់ស្យុងខ្ពស់ ២៣០ គីទ្បូវ៉ុល និង ៥០០ គីទ្បូវ៉ុល ពីអនុស្ថានីយបានហាត ប្រទេសទ្បាវ មកអនុស្ថានីយ ស្ទឹងត្រែង ប្រទេសកម្ពុជា។
ចុះហត្ថលេខាដោយ ៖
ទី៤. កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED សម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៦០០ មេហ្កាវ៉ាត់ នៅខេត្ត សេកុង ប្រទេសឡាវ។
ចុះហត្ថលេខាដោយ៖
ទី៥. កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED សម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ១៨០០ មេហ្កាវ៉ាត់ នៅ ខេត្តសេកុង ប្រទេសឡាវ។
ចុះហត្ថលេខាដោយ ៖