Man Utd និង Arsenal ស្រោចស្រង់​កេរ្តិ៍ឈ្មោះ​អង់គ្លេស​ឡើងវិញ ក្រោយ​ឈ្នះ​ដូចគ្នា​នៅ​ Europa យប់មិញ

  • 2019-09-20 01:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​បើកឆាក Europa League យប់មិញ ក្រុមអង់គ្លេសពីរបានទទួលជ័យជម្នះដូចគ្នាគឺ Manchester United និង Arsenal ខណៈក្រុមអង់គ្លេសមួយទៀតបានបរាជ័យគឺ Wolves។

Man Utd ដែល​ស្ថិតនៅពូល L បាន​យកឈ្មោះក្រុមភ្ញៀវ FC Astana ១-០ ដោយ​១គ្រាប់នេះស៊ុតបញ្ចូលទីដោយ Mason Greenwood នៅនាទី៧៣។ ១គូទៀត​ក្នុងពូលនេះ គឺ Partizan Beograd បានត្រឹមស្មើ ២-២ ជាមួយក្រុម AZ Alkmaar។ លទ្ធផលនេះ ធ្វើឱ្យ Man Utd ឈរលើគេ​ក្នុងពូល។

ចំណែក Arsenal បាន​បំបាក់ម្ចាស់ផ្ទះ Frankfurt ក្នុងពូលF ដោយលទ្ធផល ៣-០ ឯ១គូទៀតក្នុងពូលនេះគឺ Standard Liege ឈ្នះ Vitoria de Guimaraes ២-០។ ដូច្នេះ​ Arsenal ក៏​កំពុងឈរលេខ១ក្នុងពូល​ផងដែរ មាន៣ពិន្ទុ។

តែយ៉ាងនេះក្តី ក្រុម Wolves បាន​ប្រកួតចាញ់​ក្រុមភ្ញៀវ SC Braga ក្នុងលទ្ធផល ០-១ នៅពូល K ខណៈ Slovan Bratislava ឈ្នះ Beskitas ៤-២៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;