មកមើលចំណុចពិសេសៗរបស់ Mate 30/Mate 30 Pro ដែល Huawei ទើបតែប្រកាសចេញ
- 2019-09-20 01:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលចំណុចពិសេសៗរបស់ Mate 30/Mate 30 Pro ដែល Huawei ទើបតែប្រកាសចេញ
ចន្លោះមិនឃើញ
Huawei បានបង្ហាញចេញស្មាតហ្វូនកំពូលប្រចាំចុងឆ្នាំរបស់ខ្លួន ដែលជាម៉ូដែល Huawei Mate 30 និង Mate 30 Pro មានទាំងប្រភេទប្រើប្រាស់សេវា 4G និងសេវា 5G។
Huawei Mate 30 Pro
Mate 30 Pro មានបំពាក់នូវគ្រឿងកាមេរ៉ាដ៏ខ្លាំងដាច់គេមួយ ដោយនៅផ្នែកខាងក្រោយមានកាមេរ៉ាចំនួនបួន ដែលមានកាមេរ៉ាកម្រិត ៤០ MP ចំនួនពីរគ្រាប់ ជាប្រភេទ Super Sensing និង Ultra-Wide។ កាមេរ៉ាទាំងពីរអាចប្រើប្រាស់ Sensor វាស់ជម្រៅ 3D ToF ដើម្បីផលិតទិដ្ឋភាព Bokeh ពេលថតវីដេអូ។
កាមេរ៉ាទីបួនគឺជាប្រភេទ Telephoto ដែលមានកម្រិត ៨ MP អាចធ្វើ Zoom Optical បាន 3X និង Optical Hybrid បាន 5X។ ជាការប្រៀបធៀប P30 Pro អាច Zoom Optical 5X និង Hybid បាន 10X។
ចំពោះសមត្ថភាពថតវីដេអូវិញ Mate 30 Pro អាចថតវីដេអូកម្រិត 4K 60fps (ជាលើកដំបូងសម្រាប់ស្មាតហ្វូន Huawei ហើយវាមានសមត្ថភាពថតវីដេអូកំពូលយឺតក្នុងល្បឿនដល់ 7680fps ក្នុងកម្រិត 720P។ មុខងារមួយទៀតគឺការថតវីដេអូ Time-Lapse កម្រិត 4K និងទ្រាំទ្រនឹង HDR+ ទៀតផង។ ចំពោះការថតវីដេអូនៅទីងងឹត វាមាន ISO កម្រិតដល់ ៥២ ០០០។
កាមេរ៉ា Selfie កម្រិត ៣២ MP គឺមានបំពាក់នូវក្បែរកាមេរ៉ា 3D ថ្មី។ នៅផ្នែកខាងមុខក៏មាននូវ Sensor សម្រាប់ចំណាំកាយវិការ ដើម្បីធ្វើការបញ្ជាមុខងារមួយចំនួនដោយកាយវិការផងដែរ។ Sensor ខាងមុខនេះក៏បានប្រើប្រាស់នូវ NPU សម្រាប់មុខងារ AI Auto-Rotate ដែលវាអាចបង្វិលអេក្រង់ផ្ដេក ឬបញ្ឈរដោយស្វ័យប្រវត្តផ្អែកលើទម្រង់ក្បាលរបស់អ្នកប្រើប្រាស់។
ស្មាតហ្វូននេះបំពាក់នូវបន្ទះឈីប Kirin 990 ដែលមានទំហំ 7nm+ EUV និងមានបំពាក់ដោយ GPU Mali-G67 MP16 ដែលមានកម្លាំងខ្លាំង និង GPU Turbo ដែលល្អប្រសើរជាងមុន។ នៅផ្នែកខាងក្នុងថែមមានប្រព័ន្ធបញ្ចុះកម្ដៅបានយ៉ាងល្អទៀតផង។
មិនទាន់អស់ទេ Mate 30 Pro មានបំពាក់អេក្រង់ OLED ទំហំ ៦,៥៣ អ៊ីញដែលមានគែមសងខាងកោងដល់ ៨៨ ដឺក្រេ វាអាចបង្ហាញរូបក្នុងកម្រិត ១១៧៦x២៤០០ ភីកសែល, មាន HDR និង DCI-P3 Color Gamut។ អេក្រង់នេះអាចទ្រាំទ្រនឹងការប្រើប៊ិច M-Pen បានទៀតផង។
ដោយសារតែផ្នែកសងខាងគ្របដណ្ដប់ដោយអេក្រង់ ហេតុនេះ Huawei បានបំពាក់នូវប៊ូតុងសិប្បនិម្មិតមួយចំនួន មានដូចជាប៊ូតុងសំឡេង និងថតរូប។ Mate 30 និង 30 Pro គឺដំណើរការដោយ EMUI10 នៅពីលើប្រព័ន្ធប្រតិបត្តិការ Android 10។
Mate 30 Pro មានល្បឿនសាកថ្មឥតខ្សែរហូតដល់ ២៧ វ៉ាត់, ល្បឿនសាកតាមខ្សែធម្មតា ៤០ វ៉ាត់ ហើយមុខងារសាកថ្មឲ្យឧបករណ៍ផ្សេង អាចសាកបានលឿនជាងមុខ ៣ ដង។
ស្មាតហ្វូននេះមាន RAM ទំហំ ៨ GB និងមានជម្រើសអង្គផ្ទុកទំហំ ១២៨ GB និង ២៥៦ GB ហើយមានកន្លែងសម្រាប់ដាក់មេមូរីកាតបានទៀតផង។ តម្លៃរបស់ Mate 30 Pro គឺ ១ ១០០ អឺរ៉ូ (ប្រមាណ ១ ២១៦ ដុល្លារ) សម្រាប់ទំហំ ២៥៦ GB និង ១ ២០០ អឺរ៉ូ (ប្រមាណ ១ ៣២៦ ដុល្លារ) សម្រាប់ប្រភេទ 5G ដែលនឹងចេញលក់នៅអំឡុងខែតុលា នៅលើទីផ្សារសកលលោក។
Huawei Mate 30
Mate 30 គឺមានលក្ខណៈសម្បត្តិខុសពី Pro បន្តិចបន្តួច។ វាមានបំពាក់អេក្រង់ OLED ទំហំ ៦,៦២ អ៊ីញ ប្រភេទរាបស្មើ អាចបង្ហាញរូបភាពក្នុងកម្រិត ១០៨០x២៣៤០ ភីកសែល និងទ្រាំទ្រ HDR10, DCI-P3 ដូចម៉ូដែល Pro ដែរ។ ក្បាលឆករបស់វាមានទំហំតូចជាង ហើយ Sensor 3D ក៏ខុសគ្នាដែរ។
កាមេរ៉ាខាងក្រោយមានចំនួន ៣ ដែលកាមេរ៉ាមេកម្រិត ៤០ MP, កាមេរ៉ា Telephoto កម្រិត ៨ MP, កាមេរ៉ា Ultra-Wide កម្រិត ១៦ MP អមដោយ Laser Focus ហើយកាមេរ៉ាមុខកម្រិត ២៤ MP។
Mate 30 មានប្រើប្រាស់បន្ទះឈីប Kirin 990 ដូចគ្នា ប៉ុន្តែវាមានតែប្រភេទ 4G ប៉ុណ្ណោះ។ ថាមពលថ្មមានទំហំ ៤២០០ mAh អាចសាកថ្មល្បឿនលឿនដូចម៉ូដែល Pro ប៉ុន្តែមានកម្រិតការពារត្រឹម IP53 (ធៀបនឹង Pro គឺ IP68)។
Mate 30 នឹងមានលក់នៅប្រទេសចិនចាប់ពីពេលនេះ ហើយលើទីផ្សារសកលគឺមាននៅខែតុលា ជាមួយតម្លៃ ៨០០ អឺរ៉ូ (ប្រមាណ ៨៨៤ ដុល្លារ)។ វាមាន RAM ទំហំ ៨ GB ដែរ ប៉ុន្តែមានអង្គផ្ទុក ១២៨ GB (អាចបន្ថែមទំហំដោយមេមូរីកាត) ហើយមិនមានប្រភេទ 5G ឡើយ៕