ទៀតហើយ Karius ព្យាយាមធ្វើស្ទីលតាម Neuer តែភ្លាត់ស្នៀតធ្វើឲ្យមានគ្រាប់បាល់
- 2019-09-20 03:37:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀតហើយ Karius ព្យាយាមធ្វើស្ទីលតាម Neuer តែភ្លាត់ស្នៀតធ្វើឲ្យមានគ្រាប់បាល់
ចន្លោះមិនឃើញ
អ្នកចាំទី Loris Karius បានសាងកំហុសមួយកាលពីយប់មិញ អំឡុងពេល Besiktas ចាញ់ក្រុម Slovan Bratislava ៤-២ ក្នុងការប្រកួតពាន Europa League។
កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះត្រូវ Besiktas ខ្ចីជើងពីក្លឹប Liverpool។ អំឡុងពេលនៅហង្សក្រហម Karius ឧស្សាហ៍សាងកំហុសមែនទែន ជាពិសេសក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ២០១៨ ជាមួយ Real Madrid។
សម្រាប់កាលពីយប់មិញកីឡាករវ័យ២៦ឆ្នាំបានប្រព្រឹត្តិកំហុសម្ដងទៀត។ ក្នុងការប្រកួតនាទីទី១៤ អ្នកចាំទីរបស់ក្រុម Slovan Bratislava បានទាត់ពីទីរបស់ខ្លួនសំដៅមកទីរបស់ Liverpool។ ដោយសារឃើញបាល់៥០-៥០ Karius បានព្យាយាមចេញមកក្រៅប្រអប់គ្រោះថ្នាក់តែតបាល់ចេញ តែបែរជាភ្លាត់ស្នៀតធ្វើឲ្យខ្សែប្រយុទ្ធ Andraz Sporar របស់ Slovan ទាត់បញ្ចូលទីបានសម្រេច។
ក្បាច់អ្នកចាំទីចេញមកក្រៅប្រអប់គ្រោះថ្នាក់យកបាល់បែបនេះ ភាគច្រើនឃើញ Manuel Neuer ឧស្សាហ៍ធ្វើ និងមិនងាយខូចបាល់នោះទេ៕