ទស្សនា​​ការ Assist និង​ទាត់​បញ្ចូល​ទី​អស្ចារ្យ​​ទាំង​២៥​គ្រាប់​របស់ Honda កាល​នៅ AC Milan

  • 2019-10-01 07:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​មួយ​រយៈ​ចុងក្រោយ​នេះ​អ្នក​ចាត់​ការ​ជម្រើស​ជាតិ​កម្ពុជា Keisuke Honda បាន​បង្ហាញ​ចេតនា​ចង់​ទៅ​​ប្រកប​អាជីព​បាល់ទាត់​វិញ ក្រោយ​ពី​ទំនេរ​អត់​ក្លឹប​លេង ចាប់​តាំង​ចាកចេញ​ពី​ក្លឹប Melbourne Victory។

លើ​បណ្ដាញ​សង្គម​ Twitter ​កាល​ពី​៤​ថ្ងៃ​មុន​ អតីត​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ​បាន​ស្នើ​ចង់​ទៅ​លេង​នៅ​ក្លឹប Manchester United ដោយ​មិន​ផ្ដោត​ខ្លាំង​លើ​​តម្លៃ​ពលកម្ម​នោះ​ទេ។ ហើយ​កាល​ពី​ម្សិលមិញ​នេះ​គេ​ក៏​បាន​ផ្ញើ​សារ​ទៅ​ក្លឹប​​ចាស់ AC Milan ថា ប្រសិន​ត្រូវ​ការ​ជំនួយ​គេ​អាច​​ជួយ​បាន។

​AC Milan កំពុង​តែ​ដុនដាប​នៅ Serie A ឈរ​លេខ​១៦​ក្នុង​តារាង​ពិន្ទុ។ Honda ​ធ្លាប់​លេង​ឲ្យ AC Milan បាន​៤​រដូវ​កាល ពោល​ពី​ឆ្នាំ​២០១៣​ដល់​២០១៧។ បង្ហាញ​ខ្លួន​បាន​៩២​ប្រកួត​និង​ទាត់​បញ្ចូល​ទី​១១​គ្រាប់ មុន​ពេល​ផ្លាស់​ចេញ​ទៅ​ក្លឹប Pachuca លេង​នៅ​លីគ​ម៉ិកស៊ីកូ​។ ចាំ​មើល​ទាំង​អស់​គ្នា​តើ AC Milan ឆ្លើយ​តប​បែប​ណា​ទៅ Honda?

ខាង​ក្រោម​ជា​ការ​បញ្ជូន​និង​ទាត់​បញ្ចូល​ទី​ទាំង​២៥​គ្រាប់​របស់ Honda កាល​នៅ AC Milan៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;