ត្រឹម​ឆ្នាំ ២០១៩ សំរាម​នៅ​ខេត្ត​ព្រះសីហនុ​កើន​ដល់ ១ពាន់​តោន​ក្នុង​មួយ​ថ្ងៃ

  • 2019-10-08 04:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​និយាយ​ថា ដោយការរីកចម្រើនរយៈពេល ២ឆ្នាំនេះ សំរាម​នៅ​ខេត្ត​ព្រះសីហនុ ក៏មានការកើនឡើងផងដែរ តាមការព្យាករសំរាមកើនឡើងពី ១០ទៅ ១៥ភាគរយក្នុងមួយឆ្នាំ។ ការ​លើក​ឡើង​នេះ​នៅ​ក្នុង​ជំនួប​រវាង​លោក និង​អ្នក​ស្រី Grace Smith សហស្ថាប​និក Go Green Cambodia និងជាទីប្រឹក្សាធនាគារពិភពលោក ដែល​​បាន​ធ្វើ​បទ​បង្ហាញ​ពី​សំណល់​ប្លាស្ទិច​នៅក្រុងព្រះសីហនុ កាល​ពី​ថ្ងៃទី៧ ខែតុលា នៅសាលាខេត្តព្រះសីហនុ។

លោក បាន​បន្ត​ថាក្នុង​ឆ្នាំ២០១៥ សំរាមមានចន្លោះពី ១០០ទៅ ២០០តោន ក្នុងមួយថ្ងៃ បច្ចុប្បន្ន​សំរាមមានរហូត ១,០០០តោនក្នុងមួយថ្ងៃ យើងក៏បានធ្វើយុទ្ធនាការប្រមូលសំរាម បង្កើន​ការ​ដឹក​សំរាម​ចេញ​ដោយចង់ដឹងថាសំរាមមានប៉ុន្មានក្នុងមួយថ្ងៃ។

បច្ចុប្បន្ន​ក្រុមហ៊ុនប្រមូលសំរាម មាន​ឡាន​ដឹក​សំរាមចំនួន ៨៥គ្រឿង និងបន្ថែម ៨០គ្រឿង​ទៀត​នៅ​ពេល​ខាង​មុខ ប៉ុន្តែ​ការ​ប្រមូល​សំរាម​ជួប​វិបត្ត​ខ្វះកម្មករ ព្រោះខេត្តព្រះសីហនុ ជាខេត្តសេដ្ឋកិច្ច នូវ​ពេល​ក្រុមហ៊ុន​ប្រមូល​សំរាម​រើស​កម្មករ​គ្រប់ បាន​តែរយៈពេលខ្លីតែប៉ុណ្ណោះ ពួក​គេ​នឹង​ទៅ​រក​ការងារ​កន្លែងថ្មី។

លោក អភិបាលខេត្ត ក៏​បាន​ស្នើសុំនៃការចែករំលែកផ្នែកបច្ចេកទេស ទប់​ស្កាត់​កុំ​ឱ្យ​សំរាម​ហូរ​ចូល​ទៅ​សមុទ្រ ពិសេស​ដាក់សំណាញ់ចាប់កាកសំណល់នៅតាមស្ថានីយ៍ចម្រោះ និង​ស្ថានីយ៍​ច្រោះ​ទឹក​កខ្វក់ នៅ​ចុងឆ្នេរអូឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ព្រោះស្ថានីយ៍ទាំងនោះ វាហូរចូលទៅក្នុងសមុទ្រ៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;