ប្រទេស​មួយ​នៅទ្វីបអាហ្វ្រិក​ធ្លាប់​ត្រៀមមនុស្សទៅកាន់​ឋាន​ព្រះ​ចន្ទ​មុនអាម៉េរិក និង​សូវៀត​

  • 2019-10-08 09:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Zambia ជាប្រទេស​មួយ​ដែល​ទំនងជា​មិន​សូវ​មាន​អ្នក​ដឹងឬ​ស្គាល់​ប៉ុន្មាន​នោះទេ។ ប្រ​ទេស​មួយ​នេះ​កាល​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៦០​ជា​​ប្រ​ទេសមួយ​​ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រណាំ​ប្រជែង​រុករក​ទីអាវកាស​ដូច​ហសភាព​សូវៀត និង​សហរដ្ឋអាម៉េរិក​ដែរ ប៉ុន្តែគម្រោង​របស់​​ប្រ​ទេស​នេះ ​ត្រូវ​បរាជ័យ​ដោយ​សារ​បញ្ហា​ថវិកា។

Zambia ជា​ប្រ​ទេស​មួយ​ហ៊ុំ​ព័ទ្ធ​ដោយ​ភ្នំ​នៅ​ទ្វីបអាហ្រ្វិក។​ នៅ​ឆ្នាំ១៩៦៤ ប្រ​ទេសនេះ​បាន​ចូល​រួម​ប្រណាំង​ប្រជែង​ក្នុងការ​រុក​រក​ទីអាវកាស​ដូច​សហភាព​សូវៀត និងសហរដ្ឋអាម៉េរិក​ដែរ និង​មាន​មហិច្ឆតា​បញ្ជូន​មនុស្ស​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​មុន​ប្រ​ទេស​បហាអំណាច​ទាំងពីរ​ផង។

គម្រោង​ទៅ​កាន់ទី​អាវកាស​របស់​ប្រទេសនេះ​ជា​គម្រោង​របស់​វិស័យ​ឯក​ជនដែល​ដឹកនាំ​ដោយ​គ្រូ​បង្រៀន​ និងជា​ស្ថាបនិក​​ Zambia's National Academy គឺ​លោក​Edward Mukuka Nkoloso ។

លោក Mukuka​បានជ្រើស​រើស​មនុស្ស​ចំនួន​១២​នាក់​ រួម​ជាមួយ​នឹង​នារីវ័យក្មេង​អាយុ​១៦​ឆ្នាំ​ម្នាក់​ផង​សម្រាប់​បណ្ដុះ​បណ្តាល​ឲ្យ​ក្លាយជា​អាវកាស​យានិក​របស់​គម្រោង​នេះ។ ទោះ​យ៉ាងណា​លោក Mukuka​​មិនមាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​គម្រោង​មួយ​នេះទេ ខណៈ​រដ្ឋាភិបាល​Zambia មិន​ចាប់​អារម្មណ៍ ចំណែក​ឯអង្គការ​សហប្រ​ជា​ជាតិ សហភាពសូវៀត ​សហរដ្ឋអាម៉េរិក​ និង​អ៊ីស្រាអែល​ក៏​បដិសេធ​សំណើ​របស់​លោក​ផងដែរ។

ទោះ​យ៉ាងណា​លោក​ Mukuka​​បាន​បន្ត​បណ្ដុះ​បណ្ដាល​អាវកាសយានិក​របស់​ខ្លួន​ដដែល​ដោយ​ឲ្យ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ស្គរ ហើយ​បង្វិលជុំ​វិញ​ដើម​ឈើ និង​រមៀល​ចុះ​ពី​លើ​ភ្នំជាដើម ដែលជា​​ការ​ត្រៀម​សម្រាប់​ការ​ហោះ​ហើរ​ក្នុង​អាវកាស​។

ចុង​ក្រោយ​គម្រោង​នេះ​បាន​ឈាន​ដល់ទី​បញ្ចប់​នៅ​ពេល​ដែល​សិក្ខាកាម​ចាប់​ផ្ដើម​ទារយក​ប្រាក់​ខែ ហើយ​អ្នក​ខ្លះ​បាន​ឈប់​មក​ហ្វឹក​ហាត់ និងនៅ​ពេល​ដែលសិក្ខាកាម​ចុងក្រោយ​បំផុត​ដែលជា​ស្រ្តី​ក៏​​មាន​ផ្ទៃពោះទៀត។

គួរ​បញ្ជាក់ថា​ទីបំផុត​ទៅ​សហរដ្ឋអាម៉េរិក​នៅ​ឆ្នាំ​១៩៦៩​ បាន​ក្លាយជា​ប្រ​ទេស​ដំបូងគេ​បាន​បញ្ជូន​មនុស្ស​ទៅជាន់​ឋាន​ព្រះ​ចន្ទ៕

ប្រភព៖ listverse ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទថ្មី
;