គ្រូម៉ាឡេស៊ី អួត​ពី​ប្រព័ន្ធ​ការពារ​ខ្លួន មុន​ប៉ះ​វៀតណាម នៅវគ្គ​ជម្រុះ World Cup

  • 2019-10-09 02:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Tan Cheng Hoe គ្រូបង្វឹក​ក្រុមជម្រើសជាតិ​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា នឹងគ្មាន​កំហុស​ណាមួយ​កើតឡើង​ឡើយ​ ពិសេស​ក្នុងប្រព័ន្ធការពារ​របស់​ខ្លួន ពេល​ប៉ះវៀតណាម ក្នុងវគ្គជម្រុះ World Cup 2022 ពូល​G នាថ្ងៃទី១០តុលាស្អែកនេះ។

លោក​លើកឡើងថា កីឡាករ​របស់​វៀតណាម អាចប្រែក្លាយ​ពីការលេងទប់ ទៅជាការ​ប្រយុទ្ធ ត្រឹមមួយរំពេចតែប៉ុណ្ណោះ។

គ្រូវ័យ ៥១ឆ្នាំរូបនេះ អះអាងទៀតថា ៣ប្រកួតចុងក្រោយ ម៉ាឡេស៊ី មិនដែលឈ្នះវៀតណាមឡើយ ប៉ុន្តែប្រវត្តិសាស្រ្តបែបនេះ បាន​កន្លងផុតទៅហើយ ពោលគឺ​ក្រុមលោកបាន​ត្រៀម​លេង​ជាមួយនឹងការ​ប្រមូលផ្តុំស្មារតី និង​ទំនុកចិត្ត ទល់នឹង​ម្ចាស់ផ្ទះ​ថ្ងៃស្អែករួចរាល់ហើយ។

ការប្រកួតរវាងម៉ាឡេស៊ី និងវៀតណាម កាលពីពេលកន្លងមក

លោក Tan Cheng Hoe បានហៅការប្រកួត​ជាមួយវៀតណាមនេះ គឺ​ជាការ​ប្រកួតដ៏តានតឹង ប៉ុន្តែវានឹងជាយុគសម័យថ្មី​សម្រាប់​ម៉ាឡេស៊ី៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;